កិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើបញ្ហា និង សំណូមពរ ដែលបានលើកឡើងដោយវិស័យឯកជន

នាព្រឹកថ្ងៃទី ៣១ ខែ សីហា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាអនុប្រធានក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម “ឃ”) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង ដើម្បីពិភាក្សាលើបញ្ហា និង សំណូមពរ ដែលបានលើកឡើងដោយវិស័យឯកជន ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ និង តំណាងអគ្គនាយកដ្ឋានពន្ធដារ និង អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើសំណូមពរបស់វិស័យឯកជន ពាក់ព័ន្ធនឹងពាណិជ្ជកម្មបារី និង ស្រា, ការអនុវត្តអាករលើតម្លៃបន្ថែម, ការកំណត់ពីវិធាន និង នីតិវិធីស្តីពីការផ្ទេរភាគហ៊ុន, ការនាំចូលរថយន្តថ្មី និង រថយន្តប្រើរួច, និង ការសម្រួលនីតិវិធីសម្រាប់សហគ្រាសចុះបញ្ជី និង ការផ្ទេរសហគ្រាស ។ កិច្ចប្រជុំ បានធ្វើការឆ្លើយបំភ្លឺ និង ស្វែងរកដំណោះស្រាយ ស្របតាមសំណូមពររបស់វិស័យឯកជន ដែលនឹងត្រូវយកទៅពិភាក្សា និង សម្រេចក្នុងកិច្ចប្រជុំក្រុម “ឃ” នាពេលដ៏ខ្លីខាងមុខ