គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » លោកបណ្ឌិត ធុយ ចាន់ធួន អគ្គនាយករង វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព”
- admin
- June 8, 2024
- 3:27 pm
លោកបណ្ឌិត ធុយ ចាន់ធួន អគ្គនាយករង វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព”
នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ មូលនិធិអឺរ៉ាស៊ា ប្រទេសជប៉ុន (Eurasia Foundation, Japan) បន្តអនុវត្តកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលជាស៊េរីស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព” ជូនយុវជននៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ប្រធានបទសម្រាប់សប្ដាហ៍ទី១០ នៃសិក្ខាសាលាបណ្ដុះបណ្ដាល គឺ “ភស្តុតាងពាណិជ្ជកម្មខ្មែរ តាមរយៈបុរាណវិទ្យា” ដែលត្រូវបានធ្វើបទឧទ្ទេសដោយ ឯកឧត្តមបណ្ឌិត ធុយ ចាន់ធួន អគ្គនាយករងវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា, ជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាអនុប្រធានសមាគមន៍អ្នកប្រវត្តិសាស្ត្រកម្ពុជា។
នៅក្នុងប្រធានបទស្ដីពី “ភស្តុតាងពាណិជ្ជកម្មខ្មែរ តាមរយៈបុរាណវិទ្យា”, ឯកឧត្តមបណ្ឌិត បានផ្ដោតសំខាន់លើចំណុចគន្លឹះចំនួន ៣ ដើម្បីផ្ដល់ជូនយុវជនជាសិក្ខាកាមនៃសិក្ខាសាលាបណ្ដុះបណ្ដាល ដូចខាងក្រោម ៖
១. ប្រវត្តិសាស្ត្រមនុស្សជាតិ និងឧបករណ៍ប្រើប្រាស់ដំបូងៗរបស់មនុស្ស
២. ភស្តុតាងសង្គមមនុស្សចេះដោះដូរទំនិញ
៣. ភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាក្នុងការដោះដូរទំនិញ។