គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១២ នៅវត្តបទុមវតីរាជវរារាម
- admin
- October 10, 2023
- 3:27 pm
ពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១២ នៅវត្តបទុមវតីរាជវរារាម
នារសៀលថ្ងៃទី ១០ ខែ តុលា ឆ្នាំ ២០២៣ ត្រូវនឹងថ្ងៃ អង្គារ ១១ រោច ខែ ភទ្របទ ឆ្នាំ ថោះ បញ្ចស័ក ព.ស.២៥៦៧, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, បានដឹកនាំ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ រួមទាំង ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និង មន្ត្រីរាជការ ក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ អញ្ជើញចូលរួមពិធីនមស្ការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និង សម្តែងព្រះធម៌ទេសនា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌវេនទី ១២ នៅវត្តបទុមវតីរាជវរារាម ស្ថិតក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជារៀងរាល់ឆ្នាំនារដូវបុណ្យភ្ជុំ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តែងតែទទួលកាន់បិណ្ឌវេនទី ១២ នៅវត្តបទុមវតីរាជវរារាម ដើម្បីនាំយកបច្ច័យបុណ្យ និង គ្រឿងបរិក្ខារមួយចំនួនទៀត វេរប្រគេនថ្វាយដល់ព្រះសង្ឃ ដែលជាសទ្ធាជ្រះថ្លារបស់ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ក្នុងគោលបំណងបន្តចូលរួមប្រតិបត្តិនូវ ជំនឿប្រពៃណី និង ទំនៀមទម្លាប់ជាតិ ក្នុងការឧទ្ទិសកុសល និង ផលបុណ្យ ជូនចំពោះដូនតា បុព្វការីជន និង ញាតិសន្តាន ដែលបានចែកឋានទៅកាន់បរលោក ៕