គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាមួយឯកឧត្តមបណ្ឌិត Yoon Han Hong ប្រធានគណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ
- admin
- November 7, 2024
- 10:50 am
ជំនួបពិភាក្សាការងាររវាង ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ជាមួយឯកឧត្តមបណ្ឌិត Yoon Han Hong ប្រធានគណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ
នាព្រឹកថ្ងៃទី ៧ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅអគារផ្សារមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលផ្សារមូលបត្រកម្ពុជា បានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត Yoon Han Hong ប្រធានគណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ អមដោយថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណៈកម្មការសេវាហិរញ្ញវត្ថុ នៃសាធារណៈរដ្ឋកូរ៉េ និង ឯកឧត្តម Jeong Eun Bo ប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីជាន់ខ្ពស់ជាច្រើនរូប ។
ជាកិច្ចចាប់ផ្តើម, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានស្វាគមន៍វត្តមានរបស់គណៈប្រតិភូជាន់ខ្ពស់នៃ គណៈកម្មាធិការគោលនយោបាយជាតិ នៃរដ្ឋសភាសាធារណៈរដ្ឋកូរ៉េ, គណៈកម្មការសេវាហិរញ្ញវត្ថុ និង ផ្សារមូលបត្រកូរ៉េ មកធ្វើទស្សនកិច្ចនៅអគារផ្សារមូលបត្រកម្ពុជា, ដែលការណ៍នេះ បានបង្ហាញការយកចិត្តទុកដាក់ខ្ពស់របស់រដ្ឋាភិបាលនៃសាធារណៈរដ្ឋកូរ៉េ លើវឌ្ឍនភាពនៃវិស័យមូលបត្រ នៅព្រះរាជាណាចក្រកម្ពុជា ។
ឆ្លៀតក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ អំពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាវឌ្ឍនភាពនៃវិស័យមូលបត្រនៅកម្ពុជា, ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្របខណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាកាលានុវត្តភាពសម្រាប់វិនិយោគិន ក្នុងស្រុក និង បរទេស ជាពិសេស ការលើកទឹកចិត្តពន្ធដារ និង ការលើកទឹកចិត្តផ្សេងៗ ក្នុងវិស័យមូលបត្រ ។
ឯកឧត្តមបណ្ឌិត Yoon Han Hong បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមបណ្ឌិតសភាចារ្យ ដែលបានទទួលជួបគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ ដើម្បីស្វែងយល់អំពីស្ថានភាពសេដ្ឋកិច្ច និង ការវិនិយោគរបស់សហគ្រាសកូរ៉េ នៅព្រះរាជាណាចក្រកម្ពុជា ព្រមទាំងពិនិត្យលទ្ធភាពក្នុងការពង្រីកកិច្ចសហប្រតិបត្តិការបន្ថែម រវាងរាជរដ្ឋា-ភិបាលកម្ពុជា និង សាធារណៈរដ្ឋកូរ៉េ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីការរួមចំណែកដ៏សំខាន់ របស់ផ្សារមូលបត្រកូរ៉េ ក្នុងដំណើរអភិវឌ្ឍវិស័យមូលបត្រនៅកម្ពុជា និង ការរីកចម្រើនរបស់ផ្សារមូលបត្រកម្ពុជា ដែលជាក្រុមហ៊ុនចម្រុះរដ្ឋ រវាងរាជរដ្ឋាភិបាលកម្ពុជា តំណាងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ផ្សារមូលបត្រកូរ៉េ ។ ចាប់តាំងពីដំណាក់កាលដំបូង នៃការបង្កើតផ្សារមូលបត្រកម្ពុជា ក្នុងឆ្នាំ ២០១០, ផ្សារមូលបត្រកូរ៉េ តែងផ្តល់ការគាំទ្រ ទាំងផ្នែកបច្ចេកទេស ចំណេះជំនាញ និង ធនធាន ដែលជាតួអង្គសំខាន់មួយ និង មិនអាចខ្វះបាន ក្នុងដំណើរអភិវឌ្ឍទីផ្សារមូលត្រនៅកម្ពុជា ឱ្យមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដូចសព្វថ្ងៃ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា រហូតមកដល់បច្ចុប្បន្ន, ផ្សារមូលបត្រកម្ពុជា ទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន ២៧ (ដែលរួមមាន ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្រកម្មសិទ្ធិចំនួន ១១ និង ក្រុមហ៊ុនចុះបញ្ជីលក់មូលបត្របំណុលចំនួន ១៦ ព្រមទាំង ការចុះបញ្ជីព័ត៌មានមូលបត្ររដ្ឋ), ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ ប្រមាណ ២០ ម៉ឺនដុល្លារ ក្នុងមួយថ្ងៃ, និង ចំនួនគណនីជួញដូរ ជិត ៦ ម៉ឺនគណនី ។
ទោះបីចំនួនក្រុមហ៊ុនចុះបញ្ជី នៅមានចំនួនតិចតួច និង ទំហំជួញដូរជាមធ្យមប្រចាំថ្ងៃ នៅមានទំហំតិចតួចនៅឡើយ ធៀបជាមួយផ្សារមូលបត្រនានាក្នុងតំបន់, ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា តាមរយៈការរជួយជ្រោមជ្រែងរបស់រាជរដ្ឋាភិបាល, កិច្ចខិតខំប្រឹងប្រែងរបស់គ្រប់តួអង្គពាក់ព័ន្ធក្នុងវិស័យមូលបត្រ, និង កិច្ចសហប្រតិបត្តិការល្អជាមួយផ្សារមូលបត្រនានា ជាពិសេស ផ្សារមូលបត្រកូរ៉េ ដែលជាដៃគូសហប្រតិបត្តិការចាំបាច់ និង មិនអាចខ្វះបាន, ផ្សារមូលបត្រកម្ពុជា នឹងរកឃើញនូវកត្តាគន្លឹះថ្មីៗ ដើម្បីជំរុញសន្ទុះរីកចម្រើនកាន់តែខ្លាំងក្លា និង ប្រកបដោយចីរភាព ។
ជាចុងក្រោយ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ, ជាពិសេស ឯកឧត្តមប្រធានអគ្គនាយកនៃផ្សារមូលបត្រកូរ៉េ ដែលបានបញ្ជាក់អំពីគោលជំហរក្នុងការបន្តកិច្ចសហប្រតិបត្តិការរវាងផ្សារមូលបត្រទាំង ២ ឱ្យកាន់តែឈានខ្ពស់ឡើងមួយកម្រិតទៀត និង ឆន្ទៈរបស់ផ្សារមូលបត្រកូរ៉េ ក្នុងការចូលរួមអភិវឌ្ឍ និង ធ្វើទំនើបកម្មវប្រព័ន្ធព័ត៌មានវិទ្យារបស់ផ្សារមូលបត្រកម្ពុជា ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជូនពរគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋកូរ៉េ ទទួលបានផ្លែផ្កា និង សមិទ្ធផល ក្នុងដំណើរទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ៕