គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការដាក់ឱ្យប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS” ជូនក្រសួងចំនួន ៥
- admin
- October 26, 2023
- 11:31 am
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការដាក់ឱ្យប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS” ជូនក្រសួងចំនួន ៥
នាព្រឹកថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០២៣, ឯកឧត្ដមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានអញ្ជើញដឹកនាំកម្មវិធីបញ្ជ្រាបការយល់ដឹងស្តីពី “ការដាក់ឱ្យប្រើប្រាស់មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS” ជូនក្រសួងចំនួន ៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំ និង មន្ត្រីជំនាញ ចំនួនជាង ៦០០ រូប នៃក្រសួងទាំង ៥ ដែលរួមមាន៖ ១.ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ២.ក្រសួងបរិស្ថាន, ៣.ក្រសួងមហាផ្ទៃ, ៤.ក្រសួងសុខាភិបាល និង៥.ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។
កម្មវិធីនេះ ត្រូវបានរៀបចំក្នុងគោលបំណងផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងអំពីសមិទ្ធផលថ្មីៗ ដែលត្រូវបានអភិវឌ្ឍដោយក្រុមការងារគ្រប់គ្រងគម្រោង FMIS គឺ “មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ” ព្រមទាំងត្រៀមចូលរួមវគ្គបណ្តុះបណ្តាល ជូនថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីមានសមត្ថភាពពេញលេញ សម្រាប់ការប្រើប្រាស់នៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២៤ នេះតទៅ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា FMIS ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាប្រព័ន្ធស្ដង់ដាបែបឧត្តមានុវត្ត សម្រាប់ធ្វើទំនើបកម្មការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ប្រព័ន្ធឌីជីថលូបនីយកម្មនេះ មានលក្ខណៈជាប្រព័ន្ធមជ្ឈការទិន្ន័យ សម្រាប់ប្រើប្រាស់បែបវិមជ្ឈការក្នុងការអនុវត្តប្រតិបត្តិការហិរញ្ញវត្ថុ និង ប្រតិបត្តិការពាក់ព័ន្ធនានា ដូចជាការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋជាដើម នៅតាមការដ្ឋាននានា ដើម្បីបង្កើនគណនេយ្យភាព, សង្គតិភាព និង ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ដោយឃើញច្បាស់ពីតម្រូវការពុំអាចខ្វះបាននៃការប្រើប្រាស់ FMIS ដែលជាឧបករណ៍ដ៏ស័ក្កិសិទ្ធ ក្នុងការជំរុញ និង គាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យបោះជំហានទៅមុខឥតឈប់ឈរ ទាំងនៅបច្ចុប្បន្ន និង អនាគត, រាជរដ្ឋាភិបាល បានកំណត់យក FMIS ជាប្រព័ន្ធផ្លូវការតែមួយគត់របស់កម្ពុជា និងបានចែងនៅក្នុងមាត្រា ១៣ នៃច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចបន្ថែមថា “មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុង FMIS” ត្រូវបានអភិវឌ្ឍ និងរៀបចំឡើងឱ្យមានភាពប្រទាក់ក្រឡា តាំងពីដំណើរការរៀបចំ ផែនការថវិកា, ផែនការលទ្ធកម្ម, ការអនុវត្តកិច្ចលទ្ធកម្ម រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់, ពោល គឺមានភាពសុខដុមនីយកម្មទិន្នន័យគ្នា រវាងមុខងាររៀបចំ ផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្មពេញលេញ, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា (One Single Data Entry) ។ មុខងារថ្មីនេះ នឹងត្រូវប្រើប្រាស់ក្នុងការគ្រប់គ្រងទាំងព័ត៌មានរូបធាតុ (Physical Information) និង ព័ត៌មានហិរញ្ញវត្ថុ (Financial Information) របស់ទ្រព្យសម្បត្តិនីមួយៗ និងមាននីតិវិធីអនុវត្តការងារ (Business Processes) រួមមាន រំហូរការងារលើការកកើត និងការទទួលស្គាល់ (កិច្ចលទ្ធកម្ម, អំណោយ, ការរឹបអូស ជាដើម), ការប្រគល់ទទួល, ការផ្ទេរ, ការរំលស់, ការវាយតម្លៃកើនថយ និងការជម្រះទ្រព្យ ដែលអាចជួយសម្រួលជាច្រើន ដល់ការប្រើប្រាស់របស់អង្គភាពកាន់កាប់ និងប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋទាំងអស់ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្ដល់អនុសាសន៍ណែនាំដល់សិក្ខាកាមមកពីក្រសួងទាំង ៥ ដែលជាអាជ្ញាធរកាន់កាប់ និងអង្គភាពប្រើប្រាស់, ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ឱ្យបន្តកិច្ចសហការជាមួយក្រុមការងារគ្រប់គ្រងគម្រោង FMIS ឱ្យកាន់តែសកម្មបន្ថែមទៀត ក្នុងការពិនិត្យរៀបចំមន្ត្រីអនុវត្តមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ឱ្យសមស្របនឹងតួនាទីភារកិច្ច ក្នុងការកត់ត្រា និង ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋស្របតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន, ត្រៀមរៀបចំមន្ត្រីអនុវត្តមុខងារពាក់ព័ន្ធសម្រាប់ចូលរួមវគ្គ បណ្តុះបណ្តាលពង្រឹងសមត្ថភាព ដើម្បីឱ្យការដាក់ឱ្យអនុវត្តមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ ដំណើការដោយរលូន និងមានប្រសិទ្ធភាព ៕