ផ្សារ​មូល​បត្រ​កម្ពុជា រៀប​ចំ​កិច្ច​ប្រជុំ​ក្រុម​ប្រឹក្សា​ភិ​បាល​ លើកទី ១៧ នៃ​អាណត្តិ​ទី ២

នារសៀលថ្ងៃទី ៥ ខែ សីហា ឆ្នាំ២០២៤ នៅអគារផ្សារមូលបត្រកម្ពុជា, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំលើកទី ១៧ នៃអាណត្តិទី ២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
ក្នុងកិច្ចប្រជុំនេះ, អង្គប្រជុំបានពិនិត្យ ពិភាក្សា និង អនុម័តជាគោលការណ៍ លើរបៀបវារៈសំខាន់ៗ ចំនួន ៣៖
១. លទ្ធផលត្រីមាសទី ១ និង ទី ២ នៃឆ្នាំ ២០២៤ រហូតមកដល់បច្ចុប្បន្ន
២. ការស្នើសុំអនុម័តលើការបន្តសមាជិកភាពនៃក្រុមហ៊ុនមូលបត្រ អេស៊ីលីដា ម.ក ជាភ្នាក់ងារតំណាងម្ចាស់មូលបត្របំណុល
៣. ការស្នើសុំចុះអនុស្សរណៈយោគយល់គ្នា រវាងផ្សារមូលបត្រកម្ពុជា ជាមួយ ១. សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC), ២. វិទ្យាស្ថានហិរញ្ញវត្ថុ និងគណនេយ្យ (IFA), និង ៣. វិទ្យាស្ថាន វ៉ាន់ដា (Vanda Institute) ក្នុងគោលដៅបង្កើតនូវកិច្ចសហប្រតិបត្តិការក្នុងការបញ្ជ្រាប និង លើកកម្ពស់ការយល់ដឹងអំពីវិស័យមូលបត្រ ៕