
2
Nov, 2015
សេចក្តីប្រកាសព័ត៌មាន ពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” សម្រាប់ក្រសួង ស្ថាប័នចំនួន ១៥ ដែលនឹងអនុវត្តថវិកាកម្មវិធីក្នុងឆ្នាំ ២០១៦
នៅថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០១៥ វេលាម៉ោង ៨:៣០ នាទីព្រឹក នៅសណ្ឋាគារសាន់វ៉េ នារាជធានីភ្នំពេញ មានរៀបចំពិធីបើក វគ្គបណ្តុះបណ្តាលមួយស្តីពី “នីតិវិធីអនុវត្តថវិកាកម្មវិធី” ដែលសហការរៀបចំឡើងដោយ វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង អគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សម្រាប់មន្រ្តីរាជការ ជារជ្ជទេយ្យករ រជ្ជទេយ្យកររង ភ្នាក់ងារបើកផ្តល់ និង អ្នកទទួលបន្ទុកកិច្ចការហិរញ្ញវត្ថុនៃក្រសួង ស្ថាប័នចំនួន ១៥ ដែលនឹងត្រូវចូលរួមអនុវត្តសាកល្បងថវិកាកម្មវិធីពេញលេញ នៅឆ្នាំ ២០១៦ ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពបណ្ឌិត ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង មានសិក្ខាកាមចូលរួមសរុបចំនួន ១៤០ នាក់។ វគ្គបណ្តុះបណ្តាលនេះមានគោល បំណងផ្តល់ជូនសិក្ខាកាមនូវចំណេះដឹងអំពី គោលការណ៍ណែនាំស្តីពីនីតិវិធីអនុវត្តថវិកាកម្មវិធី, បទពិសោធន៍ និង ជំនាញបច្ចេកទេស សម្រាប់ការរៀបចំថវិកា, ការអនុម័តថវិកា, ការអនុវត្តថវិកា និង ការតាមដានត្រួតពិនិត្យការអនុវត្តថវិកា សំដៅរួមចំណែក សម្រេចជោគជ័យក្នុងការអនុវត្តការងារកែទម្រង់កា រគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី ៣ ប្រកបដោយប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ។ ថ្លែងក្នុងពិធីនោះ បណ្ឌិត ហ៊ាន សាហ៊ីប បានមានប្រសាសន៍ថា ជាការពិត ការអនុវត្តការកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជាបានឈានមកដល់ចំណុចរបត់មួយ ដែលភាពជាម្ចាស់ និង ការទទួលខុសត្រូវភាគច្រើន ត្រូវបានផ្ទេរ ពីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុមកកាន់ក្រសួង […]
READ MORE