
13
Oct, 2020
ពិធីបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស
នាថ្ងៃអង្គារ ១១ រោច ខែ អស្សុជ ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២០, នៅសណ្ឋាគាររ៉ាហ្វលទ្បឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ,ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំបិទវគ្គបណ្តុះបណ្តាលស្តីពី “នីតិវិធីគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ”ជូនសិក្ខាកាមគោលដៅ ដែលជាអភិបាលរងរាជធានី-ខេត្ត, មន្ត្រីដឹកនាំកម្រិតជំនាញទទួលបន្ទុកការងារពាក់ព័ន្ធការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើរពន្ធនៃរដ្ឋបាលរាជធានី-ខេត្ត និង ប្រធាន/អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅទូទាំងប្រទេស ។ ពិធីបិទវគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តម ពេជ្រ សម្បត្តិ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាតំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការចូលរួមដោយ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គ្រូឧទ្ទេស និងសិក្ខាកាម សរុបប្រមាណ ១២០ នាក់ ។ នៅក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ លោក ម៉ៅ បូរាណ នាយករងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានធ្វើរបាយការណ៍អំពីលទ្ធផលនៃវគ្គបណ្ដុះបណ្ដាល ដោយបានគូសរំលេចថា វគ្គបណ្ដុះបណ្ដាលនេះ បានផ្តល់ឱកាសដល់សិក្ខាកាមក្នុងការបង្ហាញពីបទពិសោធន៍ការងារ និងបញ្ហាប្រឈមរបស់ខ្លួន តាមអង្គភាពរៀងៗខ្លួន ព្រមទាំងបានចូលរួមយ៉ាងផុលផុសដោយបានលើកឡើងនូវសំណួរ និងការចូលរួមមតិយោបល់ផ្សេងៗជាច្រើនពាក់ព័ន្ធនឹង ប្រធានបទលើ ទស្សនាទាននៃការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលពីទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងចំណូលពីសេវាសាធារណៈ និង យន្តការទំនើបកម្មក្នុងការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ដែលជាចំណេះដឹង និងបទពិសោធន៍ដ៏មានតម្លៃក្នុងការអនុវត្តការងារជាក់ស្ដែងក្នុងកិច្ចដំណើរការអនុវត្តកិច្ចការរបស់អង្គភាពរៀងៗខ្លួន និងដោយមានការឆ្លើយបំភ្លឺយ៉ាងក្បោះក្បាយរាល់សំណួរ ក៏ដូចជាសំណូមពរ ពីគ្រូបង្គោលតាមប្រធានបទនីមួយៗ ដោយផ្សារភ្ជាប់នឹងការផ្ដល់ជាឧទាហរណ៍ជាក់ស្ដែង ដើម្បីជាមូលដ្ឋានក្នុងការអនុវត្តការងាររបស់សិក្ខាកាមនៅតាមអង្គភាពរៀងៗខ្លួនវិញ ។ ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម ពេជ្រ សម្បត្តិ បានសំដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែកយ៉ាងសកម្ម និងកិច្ចខិតខំប្រឹងប្រែងដ៏ស្វាហាប់របស់សិក្ខាកាម គ្រូឧទ្ទេស និងសហការីទាំងអស់ដែលបាន ចំណាយពេលវេលា និងកម្លាំងកាយចិត្តធ្វើឱ្យវគ្គបណ្តុះបណ្តាលរបស់យើងនេះ ទទួលបានជោគជ័យតាមការរំពឹងទុក និងបានកោតសរសើរចំពោះលោកគ្រូឧទ្ទេស ដែលបានយកអស់ស្មារតីចូលរួមធ្វើបទបង្ហាញយ៉ាងក្បោះក្បាយ ចែករំលែកនូវចំណេះដឹង និង បទពិសោធន៍ដ៏ទូលំទូលាយ និងឆ្លើយបំភ្លឺ នូវរាល់ការមន្ទិលរបស់សិក្ខាកាមពាក់ព័ន្ធនឹងប្រធានបទនៃវគ្គបណ្តុះបណ្តាលនេះ និងបានផ្ដល់អនុសាសន៍ជូនដល់សិក្ខាកាមនៃវគ្គបណ្ដុះបណ្ដាល ដូចខាងក្រោម ៖ ១.សូមយកចំណេះដឹង និងបទពិសោធន៍ដែលទទួលបាន ទៅប្រើប្រាស់នៅក្នុងការដ្ឋានការងារជាក់ស្តែងរបស់ខ្លួន និងសូមបន្តសិក្សាដកយកពិសោធន៍ និងស្វែងយល់ថែមទៀត ព្រមទាំងចែករំលែកចំណេះដឹង និងបទពិសោធន៍ទាំងនេះ ជូនដល់សហសេវឹកនៅតាមអង្គភាពរៀងៗខ្លួន ។ […]
READ MORE