គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់រថយន្តសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
- admin
- March 16, 2022
- 10:34 am
កិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់រថយន្តសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ
នារសៀល ថ្ងៃទី ១៦ ខែ មិនា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានដឹកនាំសម្របសម្រួលកិច្ចប្រជុំពិភាក្សាលើការផ្គត់ផ្គង់រថយន្តសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, តំណាងអគ្គស្នងការនគរបាលជាតិ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំបានពិនិត្យពិភាក្សាលើលទ្ធភាព និង ជម្រើសដំណោះស្រាយសមស្របផ្សេងៗ ដើម្បីផ្គត់ផ្គង់រថយន្តសម្រាប់កិច្ចប្រជុំកំពូលអាស៊ាន និង កិច្ចប្រជុំពាក់ព័ន្ធក្នុងឆ្នាំ ២០២២ ស្របតាមតម្រូវការជាក់ស្តែងនៃការរៀបចំកិច្ចប្រជុំដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផង និង បំពេញតាមលក្ខខណ្ឌតម្រូវផ្នែកពិធីការ និងការការពារសន្តិសុខកម្រិតខ្ពស់ផង ដោយឈរលើស្មារតីសន្សំសំចៃខ្ពស់ និង ចៀសវាងបញ្ហាប្រឈមនានាដែលអាចកើតមានជាយថាហេតុ ខណៈពេលដែលស្ថានភាពសេដ្ឋកិច្ចនៅមិនទាន់ប្រសើរនៅឡើយ