គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » បិទសន្និសីទជាតិស្តីពីផ្សារមូលបត្រកម្ពុជា “មួយទសវត្សរ៍នៃការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ”
- admin
- May 18, 2022
- 2:44 pm
បិទសន្និសីទជាតិស្តីពីផ្សារមូលបត្រកម្ពុជា “មួយទសវត្សរ៍នៃការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ”
នាព្រឹកថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២, នៅអគារផ្សារមូលបត្រកម្ពុជា និង តាមរយៈប្រព័ន្ធអនឡាញហ្សូម ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបិទសន្និសីទជាតិស្តីពីផ្សារមូលបត្រកម្ពុជា “មួយទសវត្សរ៍នៃការអភិវឌ្ឍផ្សារមូលបត្រកម្ពុជា និង ដំណើរឆ្ពោះទៅមុខ” ដែលមានអ្នកចូលរួមជាថ្នាក់ដឹកនាំតំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ដៃគូអភិវឌ្ឍ, សមាគម, ភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ចំនួន ៤០០ នាក់ ។
ពិធីបិទអង្គសន្និសីទនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា និង មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកនៃផ្សារមូលបត្រកម្ពុជា, ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី តំណាងក្រសួង ស្ថាប័ន, វិស័យឯកជន, ដៃគូអភិវឌ្ឍ, សមាគម, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និង អន្តរជាតិ ។ អង្គសន្និសីទនេះ បានសម្រេចនូវផ្លែផ្កាយ៉ាងច្រើនដល់អ្នកពាក់ព័ន្ធ ដែលបានចូលរួម ពិសេស ការទទួលបានចំណេះដឹង ព័ត៌មាន ទិន្នន័យ និង និន្នាការនៃដំណើរវិវឌ្ឍទៅមុខ នៃវិស័យមូលបត្រកម្ពុជា ។
ថ្លែងក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា សន្និសីទជាតិដែលមានរយៈពេល ៣ ថ្ងៃ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការយល់ដឹងជាសាធារណៈអំពីផ្សារមូលបត្រ និងតួនាទីក្នុងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ, ផ្សព្វផ្សាយអំពីអត្ថប្រយោជន៍នៃការធ្វើហិរញ្ញប្បទានមូលធនពីផ្សារមូលបត្រកម្ពុជា សម្រាប់វិស័យឯកជន និងផ្សព្វផ្សាយសក្តានុពលវិនិយោគនៅក្នុងវិស័យមូលបត្រកម្ពុជា ទៅកាន់វិនិយោគិន ទាំងក្នុងស្រុក និងបរទេស ។ សន្និសីទនេះ ក៏បានផ្តល់ឱកាសផង ដល់សាធារណជន, សហគ្រិន និង វិនិយោគិន ឱ្យបានយល់ជ្រួតជ្រាបបន្ថែមអំពីវឌ្ឍនភាពនានារបស់ផ្សារមូលបត្រកម្ពុជា ដែលអាចជាមូលដ្ឋាន ក្នុងការទាញអត្ថប្រយោជន៍ថ្មីៗពីសក្តានុពលរីកលូតលាស់ខ្លាំងឡើងនៃផ្សារមូលបត្រកម្ពុជា ។
ឯកឧត្តមរដ្ឋលេខាធិការ បានកោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ វាគ្មិន និងសហការី ដែលបានដឹកនាំសម្របសម្រួល និងជំរុញឱ្យកិច្ចពិភាក្សា ប្រព្រឹត្តទៅដោយភាពរស់រវើក តាមរយ:ការធ្វើបទបង្ហាញ, កិច្ចពិភាក្សា និង ការផ្លាស់ប្តូរមតិគ្នាទៅវិញទៅមក យ៉ាងផុសផុល និង សកម្ម ។ ឯកឧត្តមរដ្ឋលេខាធិការ មានសុទិដ្ឋិនិយមថា កិច្ចពិភាក្សា និង ការផ្លាស់ប្តូរមតិគ្នាអំឡុងសន្និសីទនេះ បានជួយស្រាយបំភ្លឺ, ដោះគន្លឹះបញ្ហាសំខាន់ៗ ដែលបានរាំងស្ទះដល់ការអភិវឌ្ឍផ្សារមូលបត្រ នៅក្នុងព្រះរាជាណាចក្រកម្ពុជា និង បានរកឃើញដំណោះស្រាយផ្សេងៗ ដើម្បីធ្វើការឆ្ពោះទៅមុខបន្តទៀត ។