គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » វិបស្សនាស្តីពីឯកសារទស្សនាទាននៃសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២២ – ២០៣០” និង “យុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា”
- admin
- May 28, 2022
- 4:24 pm
វិបស្សនាស្តីពីឯកសារទស្សនាទាននៃសេចក្តីព្រាង "គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២២ - ២០៣០" និង "យុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា"
នាថ្ងៃទី ២៨ ខែ ឧសភា ឆ្នាំ ២០២២ នៅខេត្តសៀមរាប, ឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ (កបស) បានរៀបចំវិបស្សនាស្តីពីឯកសារទស្សនាទាននៃសេចក្តីព្រាង “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ ២០២២-២០៣០” និង “យុទ្ធសាស្រ្តអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី ៧ នៃរដ្ឋសភា” ។
អង្គវិបស្សនានេះ ដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានប្រចាំការឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ, ជាប្រធានក្រុមការងារដឹកនាំកែសម្រួល និង ធ្វើបច្ចុប្បន្នភាពគោលនយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា (IDP) និង ជាប្រធានក្រុមការងារដឹកនាំរៀបចំគោលនយោបាយ និង យុទ្ធសាស្ត្រ រាជរដ្ឋាភិបាលនីតិកាលទី ៧ នៃរដ្ឋសភា ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការក្រសួងផែនការ, ឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម, ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, ឯកឧត្តមអគ្គនាយក, ឯកឧត្តមនាយកវិទ្យាស្ថាន, ឯកឧត្តម, លោកជំទាវ, លោក លោកស្រី ដែលជាសមាជិក, ទីប្រឹក្សា, ជំនួយការ, អគ្គលេខាធិការដ្ឋាន កបស និង មន្ត្រីជំនាញពាក់ព័ន្ធ ។
អង្គវិបស្សនាបានពិនិត្យ និង ពិភាក្សាយ៉ាងផុលផុសលើចំណុចសំខាន់ៗមួយចំនួន រួមមាន៖ ចក្ខុវិស័យ, គោលបំណង, គោលដៅ, វិស័យយុទ្ធសាស្ត្រ និង យន្តការអនុវត្ត ព្រមទាំងសូចនាករគន្លឹះ ។ អង្គវិបស្សនាក៏បានពិភាក្សាផងដែរលើបញ្ហាប្រឈមនានា ដែលក្រុមការងារបានជួបប្រទះក្នុងដំណើរការរៀបចំឯកសារទាំងនេះ ព្រមទាំងដំណោះស្រាយពាក់ព័ន្ធ ។
អង្គវិបស្សនាបានបានឯកភាពលើផែនការសកម្មភាពគន្លឹះ នៃឯកសារទស្សនាទានទាំង២នេះ និង បានឱ្យក្រុមការងារបន្តសិក្សា និង រៀបចំឯកសារទស្សនាទាន ឱ្យកាន់តែមានភាពពេញលេញ និង គ្រប់ជ្រុងជ្រោយ និង សំដៅរួមចំណែកបម្រើឧត្តមប្រយោជន៍ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ។