គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំលើកទី៧ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា
- admin
- June 24, 2022
- 5:17 pm
កិច្ចប្រជុំលើកទី៧ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា
នារសៀលថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២២ នៅអគារផ្សារមូលបត្រកម្ពុជា (ផមក), ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា បានដឹកនាំកិច្ចប្រជុំលើកទី៧ នៃអាណត្តិទី២ របស់ក្រុមប្រឹក្សាភិបាលនៃ ផមក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
អង្គប្រជុំបានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗមួយចំនួន ដែលជាសកម្មភាពគាំទ្រដល់ការងារ និង កម្មវិធីអភិវឌ្ឍផ្សារមូលបត្រកម្ពុជា រួមមាន៖ លទ្ធផលការងារប្រចាំត្រីមាសទី១ និងទី២ នៃឆ្នាំ២០២២, ការពិនិត្យពិភាក្សាលើគម្រោងអភិវឌ្ឍប្រព័ន្ធបច្ចេកវិទ្យានៃ ផមក, ការពិនិត្យលើសំណើទទួលសមាជិកថ្មី និងបន្តសមាជិកភាពដល់ក្រុមហ៊ុនមូលបត្រ ភ្នាក់ងារទូទាត់សាច់ប្រាក់ពាក់ព័ន្ធនឹងមូលបត្រ ភ្នាក់ងារបញ្ជិកាមូលបត្រ ភ្នាក់ងារចុះបញ្ជីផ្ទេរមូលបត្រ និងភ្នាក់ងារទូទាត់ និង ការងារផ្សេងៗ ។
ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានវាយតម្លៃខ្ពស់ចំពោះផ្សារមូលបត្រកម្ពុជា ដែលបានសម្រេចលទ្ធផលការងារល្អប្រសើរក្នុងត្រីមាសទី១ និង ទី២ នៃឆ្នាំ២០២២នេះ និង ការរៀបចំសិក្ខាសាលា វេទិកា និង ការងារផ្សព្វផ្សាយផ្សេងៗ ជាពិសេស ការរៀបចំប្រកបដោយជោគជ័យនូវសន្និសីទជាតិស្តីពីទីផ្សារមូលបត្រកម្ពុជា “មួយទសវត្សរ៍នៃការអភិវឌ្ឍទីផ្សារមូលបត្រកម្ពុជានិងដំណើរឆ្ពោះទៅមុខ” ដែលជាព្រឹត្តិការណ៍ដ៏ធំមួយក្នុងការលើកកម្ពស់ការយល់ដឹងពីវិស័យមូលបត្រ នៅកម្ពុជា ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមប្រឹក្សាភិបាល បានលើកទឹកចិត្ត និង ជំរុញថ្នាក់ដឹកនាំ និង មន្ត្រីទាំងអស់របស់ ផមក ឱ្យខិតខំបន្តការងាររបស់ខ្លួនកាន់តែសស្រាក់សស្រាំថែមទៀត សំដៅចូលរួមអភិវឌ្ឍទីផ្សារមូលបត្រនៅកម្ពុជា ឱ្យកាន់តែប្រសើរឡើង ។