គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើការសិក្សាលើគោលការណ៍រួមស្តីពីការលើកទឹកចិត្តគម្រោងបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផល
- admin
- August 15, 2022
- 2:46 pm
កិច្ចប្រជុំពិភាក្សាលើការសិក្សាលើគោលការណ៍រួមស្តីពីការលើកទឹកចិត្តគម្រោងបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផល
នាព្រឹកថ្ងៃទី ១៥ ខែ សីហា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារសម្រាប់កិច្ចប្រជុំ “ច្រកចេញចូលតែមួយ” បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការសិក្សាលើគោលការណ៍រួមស្តីពីការលើកទឹកចិត្តគម្រោងបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផល ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានគោលនយោបាយ, និង មន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា ក្នុងការជួយតម្រង់ទិស និង បំពេញចន្លោះខ្វះខាត ទាក់ទងទៅនឹងការសិក្សាគម្រោងអាជីវកម្មវិនិយោគផែ្នកលាងសម្អាត កែច្នៃ និង វេចខ្ចប់កសិផល ដោយរៀបចំជាវិធានការអន្តរាគមន៍ជាក់ស្តែង និង មានប្រសិទ្ធភាព ហើយអាចអនុវត្តបាន សម្រាប់គម្រោងបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផល សំដៅចូលរួមចំណែកដោះស្រាយបញ្ហាប្រឈមក្នុងវិស័យកសិកម្ម និង កសិឧស្សាហកម្ម ជាពិសេសបញ្ហាប្រឈមរបស់កសិករក្នុងរដូវកាលប្រមូលកសិផល ។ ជាមួយគ្នានេះ ការបង្កើតមជ្ឈមណ្ឌលកែច្នៃកសិផល ក៏នឹងជួយជំរុញការអភិវឌ្ឍវិស័យកសិកម្ម និង ម្ហូបអាហារបានលឿន និង មានតម្លៃបន្ថែមខ្ពស់ ស្របតាមគោលនយោបាយរបាយរបស់រាជរដ្ឋាភិបាលសម្រាប់រយៈពេលខ្លី និង មធ្យម ។