គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ការចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ
- admin
- November 8, 2024
- 1:34 pm
ការចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ
នារសៀលថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំគណៈប្រតិភូក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រួមមាន លោកជំទាវរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំ និង មន្រ្តីរាជការ នៃគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, អញ្ជើញចូលរួមក្នុងពិធីដាក់កម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធ នៅវិមានឯករាជ្យ និង បន្តដំណើរអញ្ជើញទៅថ្វាយកម្រងផ្កា គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា “ព្រះបរមរតនកោដ្ឋ” នាមណ្ឌប សួនច្បារខាងកើតវិមានឯករាជ្យ រាជធានីភ្នំពេញ ៕