គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ
- admin
- June 24, 2024
- 11:37 am
ឯកឧត្តមនាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានទទួលជួបតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលសម្រាប់មន្ត្រីរាជការរបស់រដ្ឋបាលរាជធានីភ្នំពេញ
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅបន្ទប់ប្រជុំធំ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមនាយកវិទ្យាស្ថាន បានដឹកនាំក្រុមការងារវិទ្យាស្ថាន ជួបពិភាក្សាជាមួយតំណាងរដ្ឋបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយ ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ។
គោលបំណងនៃជំនួបពិភាក្សានេះ គឺដើម្បីពិនិត្យលទ្ធភាពបង្កើតឱ្យមានកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលលើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រវាងវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង រដ្ឋបាលរាជធានីភ្នំពេញ សម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋបាលរាជធានីភ្នំពេញ ស្របតាមបរិការណ៍នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងដំណាក់កាលទី៤ ដែលសិទ្ធិអំណាច ភាពជាម្ចាស់ និងការទទួលខុសត្រូវកាន់តែច្រើនទ្បើង ត្រូវបានផ្ទេរទៅឱ្យក្រសួង ស្ថាប័ន និងមន្ទីរអង្គភាពក្រោមឱវាទ ពិសេសរដ្ឋបាលថ្នាក់ក្រោមជាតិ សំដៅរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាពនិងចីរភាព ព្រមទាំងដើម្បីកសាងគុណវុឌ្ឍិសម្រាប់មន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ស្របតាមអនុក្រឹត្យស្ដីពី គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ។