លោកបណ្ឌិត ធុយ ចាន់ធួន អគ្គនាយករង វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញ​ជា​វា​គ្មិន​កិ​ត្តិ​យស​ ក្នុង​កម្ម​វិធី​សិ​ក្ខា​សា​លា​បណ្តុះ​បណ្តាល​ស្ដី​ពី​ “ការ​កសាង​សមត្ថភាព​យុវ​ជន​ដើ​ម្បី​អ​ភិវឌ្ឍ​ស​ហ​គម​ន៍​ ប្រ​កប​ដោយ​ចី​រភា​ព”​​

នាព្រឹក ថ្ងៃសៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ មូលនិធិអឺរ៉ាស៊ា ប្រទេសជប៉ុន (Eurasia Foundation, Japan) បន្តអនុវត្តកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលជាស៊េរីស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព” ជូនយុវជននៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ ប្រធានបទសម្រាប់សប្ដាហ៍ទី១០ នៃសិក្ខាសាលាបណ្ដុះបណ្ដាល គឺ “ភស្តុតាងពាណិជ្ជកម្មខ្មែរ តាមរយៈបុរាណវិទ្យា” ដែលត្រូវបានធ្វើបទឧទ្ទេសដោយ ឯកឧត្តមបណ្ឌិត ធុយ ចាន់ធួន អគ្គនាយករងវិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា, ជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងជាអនុប្រធានសមាគមន៍អ្នកប្រវត្តិសាស្ត្រកម្ពុជា។
នៅក្នុងប្រធានបទស្ដីពី “ភស្តុតាងពាណិជ្ជកម្មខ្មែរ តាមរយៈបុរាណវិទ្យា”, ឯកឧត្តមបណ្ឌិត បានផ្ដោតសំខាន់លើចំណុចគន្លឹះចំនួន ៣ ដើម្បីផ្ដល់ជូនយុវជនជាសិក្ខាកាមនៃសិក្ខាសាលាបណ្ដុះបណ្ដាល ដូចខាងក្រោម ៖
១. ប្រវត្តិសាស្ត្រមនុស្សជាតិ និងឧបករណ៍ប្រើប្រាស់ដំបូងៗរបស់មនុស្ស
២. ភស្តុតាងសង្គមមនុស្សចេះដោះដូរទំនិញ
៣. ភស្ដុតាងប្រវត្តិសាស្ត្រកម្ពុជាក្នុងការដោះដូរទំនិញ។