គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » FMIS គឺជាផ្នែកមួយដ៏សំខាន់ និង មិនអាចខ្វះបានរបស់វិស័យសាធារណៈ ក្នុងការជួយគាំទ្រឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ ២០៥០
- admin
- May 27, 2024
- 3:09 pm
FMIS គឺជាផ្នែកមួយដ៏សំខាន់ និង មិនអាចខ្វះបានរបស់វិស័យសាធារណៈ ក្នុងការជួយគាំទ្រឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ចំណូលខ្ពស់នៅឆ្នាំ ២០៥០
នាព្រឹកថ្ងៃទី ២៧ ខែ ឧសភា ឆ្នំា ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារប្រចាំត្រីមាសទី ១ ឆ្នាំ ២០២៤ និង ទិសដៅអនុវត្តការងារបន្ត ក្នុងក្របខ័ណ្ឌនៃការអនុវត្តគម្រោង FMIS ជំហានទី៣ ។
កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និង តំណាង អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, អគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គាធិការដ្ឋាន, អគ្គនាយដ្ឋានសវនកម្មផ្ទៃក្នុង, អគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និង គ្រប់គ្រងចំណូល, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា FMIS គឺជាផ្នែកមួយដ៏សំខាន់ និង មិនអាចខ្វះបានសម្រាប់វិស័យសាធារណៈ ក្នុងការជួយគាំទ្រឱ្យសម្រេចបាននូវ ចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និង ក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០ ដោយហេតុថា FMIS គឺជាប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដែលមានភាពគត់មត់ និង ភាពធន់ ក្នុងការឆ្លុះបញ្ចាំងពី តម្លាភាព ប្រសិទ្ធភាព និង ភាពស័ក្តិសិទ្ធិ ក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ជាតិ ។
ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិតសភាចារ្យ និងតាមរយៈការចង្អុលបង្ហាញពី ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គិតត្រឹមត្រីមាសទី១ ឆ្នាំ ២០២៤, ក្រុមការងារគ្រប់គ្រងគម្រោង FMIS សម្រេចបាន ៩៥% ធៀបនឹងសូចនាករដែលបានដាក់ឱ្យអនុវត្ត ដែលវឌ្ឍនភាពគន្លឹះៗទាំងនោះ រួមមាន៖ នីតិវិធីអនុវត្តការងារសម្រាប់គ្រប់មុខសញ្ញាកិច្ចលទ្ធកម្មសាធារណៈ, និង នីតិវិធីចំណាយ និង ចលនាឥណទានថវិកាចរន្តតាម FMIS ទាំងស្រុង ដែលត្រូវបានដាក់ឱ្យដំណើរការជាបន្តបន្ទាប់ ទៅកាន់ក្រសួងស្ថាប័នមួយចំនួន រួចរាល់ជាស្ថាពរ ។
ជាមួយគ្នានេះ, មុខងារស្នូលរបស់ FMIS បាន និង កំពុងអនុវត្តនៅរដ្ឋបាលក្រុង ស្រុក និង ខណ្ឌ ចំនួន ៤៤ និង ត្រៀមដាក់ឱ្យដំណើរការទៅអង្គភាពអាណាប័កផ្ទេរសិទ្ធិពេញលេញ នៅថ្នាក់កណ្តាល និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាបន្តបន្ទាប់ទៀត ។ ស្របជាមួយគ្នានេះដែរ, FMIS បានអភិវឌ្ឍនូវរបាយការណ៍ហិរញ្ញវត្ថុនានាជាបន្តបន្ទាប់ ដើម្បីសម្រួលដល់ការពិនិត្យ វិភាគ និង ផ្តល់ជាព័ត៌មាន សម្រាប់ការសម្រេចចិត្ត ជូនដល់ថ្នាក់ដឹកនាំគ្រប់កម្រិត ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានវាយតម្លៃខ្ពស់ដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលខិតខំអនុវត្តសកម្មភាពការងារយ៉ាងយកចិត្តទុកដាក់ ដើម្បីសម្រេចបាននូវលទ្ធផលគន្លឹះៗជាច្រើន តាមសូចនាករដែលបានកំណត់ ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានក្រុមការងារ បានណែនាំដល់អង្គភាពពាក់ព័ន្ធ ឱ្យបន្តចូលរួមសហការជាមួយមន្ត្រីជំនាញនៃក្រុមការងារ FMIS ដើម្បីអនុវត្តការងារឱ្យទទួលបានប្រសិទ្ធភាព កាន់តែល្អប្រសើរថែមទៀត ៕