គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាង ហ្វេង លេខាធិការនៃគណៈកម្មាធិការបក្សនៃវិទ្យាស្ថានជាតិគណនេយ្យ ទីក្រុងសៀងហៃ និង គណៈប្រតិភូប្រទេសចិន
- admin
- October 23, 2023
- 11:23 am
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាង ហ្វេង លេខាធិការនៃគណៈកម្មាធិការបក្សនៃវិទ្យាស្ថានជាតិគណនេយ្យ ទីក្រុងសៀងហៃ និង គណៈប្រតិភូប្រទេសចិន
នាព្រឹកថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយលោក ហ្សាង ហ្វេង លេខាធិការនៃគណៈកម្មាធិការបក្សនៃវិទ្យាស្ថានជាតិគណនេយ្យ, ទីក្រុងសៀងហៃ និង គណៈប្រតិភូប្រទេសចិន ។
ក្នុងជំនួបនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្វាគមន៍គណៈប្រតិភូប្រទេសចិន ដែលបានឆ្លៀតពេលមកជួបពិភាក្សាជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងឱកាសនៃការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី “ថវិកាសមិទ្ធកម្ម : បទពិសោធន៍ប្រទេសចិន” នៅព្រះរាជាណាចក្រកម្ពុជា ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានថ្លែងអំណរគុណចំពោះវិទ្យាស្ថានហិរញ្ញវត្ថុ និង អភិវឌ្ឍន៍អាស៊ី-ប៉ាស៊ីភិច (AFDI) ដែលតែងជួយគាំទ្រ និង ផ្តល់កិច្ចសហការល្អ ក្នុងការចូលរួមអភិវឌ្ឍធនធានមន្ត្រីរាជការនៅកម្ពុជា តាមរយៈការពង្រឹងពង្រីកសមត្ថភាព និង ជំនាញវិជ្ជាជីវៈ ជូនមន្ត្រីរាជការមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងស្ថាប័នពាក់ព័ន្ធ ។
លោក ហ្សាង ហ្វេង បានគូសបញ្ជាក់ថា ក្រោមការគាំទ្ររបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា និង ក្រសួងសេដ្ឋកិច្ចចិន ចាប់តាំងពីឆ្នាំ ២០១១, វិទ្យាស្ថាន AFDI និង វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជា បានរៀបចំកម្មវិធីបណ្តុះបណ្តាល បានចំនួនច្រើនជាង ៣០ដង ដោយទទួលបានការទទួលស្គាល់ ពីសំណាក់ថ្នាក់ដឹកនាំនៃក្រសួងទាំងពីរផងដែរ ។ ម្យ៉ាងវិញទៀត ចាប់តាំងពីឆ្នាំ ២០១៥ មក វិទ្យាស្ថាន AFDI បានបើកថ្នាក់សិក្សាកម្រិតបរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ លើជំនាញគណនេយ្យ ដោយរៀបចំបានចំនួន ៩ជំនាន់ ដែលមាននិស្សិតបរទេសចំនួន ២២២រូប ក្នុងនោះនិស្សិតកម្ពុជាចំនួន ៣៣រូប ដែលភាគច្រើនមកពីធនាគារជាតិ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានទាំង ២ ក្នុងការចូលរួមអភិវឌ្ឍធនធានមន្ត្រីរាជការនៅកម្ពុជា ។ ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើភាគីចិនឱ្យពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេស ពិនិត្យលទ្ធភាពបង្កើនកិច្ចសហប្រតិបត្តិការថ្មីៗថែមទៀត ដើម្បីលើកកម្ពស់សមត្ថភាពមន្ត្រីរាជការ តាមរយៈការបណ្តុះបណ្តាល និង វិក្រឹតការសមត្ថភាពលើជំនាញពាក់ព័ន្ធ សំដៅចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចគោលដៅប្រកបដោយប្រសិទ្ធភាព និង ចីរភាព ៕