គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
- admin
- October 2, 2023
- 9:58 am
រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី ២ ខែ តុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្នុងគោលបំណងផ្សព្វផ្សាយនូវឯកសារគោលស្តីពី លំហូរការងារគ្រប់គ្រងបុគ្គលិក និង លិខិតបទដ្ឋានគតិយុត្តថ្មីៗ ជូនថ្នាក់ដឹកនាំ និង តំណាង មកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និង តំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលមានអ្នកចូលរួមសរុបប្រមាណ ៤០០ នាក់ ។
គោលបំណងសំខាន់នៃសិក្ខាសាលានេះ គឺដើម្បីលើកកម្ពស់ តម្លាភាព, គណនេយ្យភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាបុគ្គលិក នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេសនៅតាមបណ្តាអង្គភាពក្រោមឱវាទ តាមរយៈការពន្យល់បកស្រាយអំពី វិចារណកម្ម, នីតិវិធី, អត្ថប្រយោជន៍, បញ្ហាប្រឈម និង យន្តការសម្របសម្រួលរវាងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋាន និង បណ្តាអង្គភាពក្រោមឱវាទក្រសួង, ព្រមទាំងការដោះស្រាយនូវរាល់ចម្ងល់ និង ក្តីបារម្ភ របស់មន្ត្រីជំនាញទទួលបន្ទុកការងារបុគ្គលិករបស់អង្គភាពចំណុះនានា ផងដែរ ។ ជាមួយគ្នានេះ, ដើម្បីធានាការយល់ដឹងកាន់តែច្បាស់អំពីនីតិវិធីនៃការគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និង បុគ្គលិកជាប់កិច្ចសន្យា មន្ត្រីជំនាញរបស់នាយកដ្ឋានបុគ្គលិក បានធ្វើបទបង្ហាញ ស្តីពីនីតិវិធីនៃ ការជ្រើសរើស, ការស្នើសុំប្រើប្រាស់, ការគ្រប់គ្រង, ការវាយតម្លៃការលើកទឹកចិត្ត, ការបន្តកិច្ចសន្យា និង ការដាក់ទណ្ឌកម្មវិន័យ ដូចមានកំណត់ក្នុងសារាចរលេខ ០០២ សហវ.សរ.អល ចុះថ្ងៃទី ៣០ ខែ មករា ឆ្នាំ ២០២៣ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ នៃរដ្ឋសភា បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ ដោយកាន់តែផ្តោតខ្លាំងលើ ការកែទម្រង់អភិបាលកិច្ច និង ការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ។ ជាមួយគ្នានេះ, ការគ្រប់គ្រង និង ការអភិវឌ្ឍ ធនធានមនុស្សក្នុងវិស័យសាធារណៈ ឱ្យមានចំណេះដឹងទូលំទូលាយ ជំនាញពិតប្រាកដ និង ក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ គឺជាអាទិភាពដ៏ចម្បងមួយ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា តាមរយៈការដាក់ចេញនូវ ចក្ខុវិស័យក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ឆ្នាំ២០៣០, សៀវភៅណែនាំស្តីពី នីតិវិធីការងារគ្រប់គ្រងបុគ្គលិក ក៏ដូចជាគោលការណ៍ណែនាំនានា កន្លងមក, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បាននិងកំពុងដើរលើបន្ទាត់គោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ទាំងក្នុងពេលកន្លងមក បច្ចុប្បន្ន និង អនាគត ។ ឯកឧត្តមបណ្ឌិតសភាចារ្យ មានសុទិដ្ឋិនិយមថា “នៅឆ្នាំ ២០៣០ ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹងជាស្ថាប័ននៃឧត្តមភាព ប្រកបដោយសមត្ថភាព និង គុណវុឌ្ឍិគ្រប់គ្រាន់ សម្រាប់បំពេញបេសកកម្មស្នូល និង ពាក់ព័ន្ធ ក្នុងការចូលរួមវិភាគទានឱ្យសម្រេចចក្ខុវិស័យរាជរដ្ឋាភិបាល” តាមរយៈការពង្រឹងប្រព័ន្ធគ្រប់គ្រងធនធានមនុស្ស ដោយផ្អែកលើអភិក្រម ៤ ត្រូវ គឺ រើសត្រូវ, បណ្តុះបណ្តាលត្រូវ, ប្រើប្រាស់ត្រូវ និង ទុកដាក់ត្រូវ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្ត និង ផ្តល់អនុសាសន៍ល្អៗមួយចំនួន ដើម្បីលើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្តល់សេវាបុគ្គលិក នៅក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ជាពិសេសនៅតាមបណ្តាអង្គភាពក្រោមឱវាទក្រសួង ស្របតាមបរិទថ្មីនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ជាពិសេស ការលើកកម្ពស់សេដ្ឋកិច្ចឌីជីថល, សង្គមឌីជីថល, រដ្ឋាភិបាលឌីជីថល និង ពេលរដ្ឋឌីជីថល ៕