គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ យន្តការ និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- February 24, 2022
- 9:53 am
កិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ យន្តការ និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
នារសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២, តាមប្រព័ន្ធអនឡាញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋប្រចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីគោលការណ៍ យន្តការ និងនីតិវិធីនៃការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីលោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងគ្រប់អគ្គនាយកដ្ឋានដែលជាអង្គភាពប្រើប្រាស់ថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋានរាជធានី ខេត្ត ចំនួន ១០៨ អង្គភាពប្រើប្រាស់ ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីផ្សព្វផ្សាយអំពីលិខិតបទដ្ឋានគតិយុត្តិ ពាក់ព័ន្ធនឹងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក៏ដូចជាបង្ហាញអំពីបែបបទនិងនីតិវិធីនៃការចុះបញ្ជីនិងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ, និងផ្សព្វផ្សាយអំពីមុខងាររបស់ប្រព័ន្ធគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋសម្រាប់ប្រើប្រាស់ផ្ទៃក្នុងក្រសួង (ហៅកាត់ថាប្រព័ន្ធ SAM) ព្រមទាំងពិភាក្សាអំពីបញ្ហាប្រឈមនាពេលកន្លងមក ដើម្បីដាក់ចេញវិធានការដំណោះស្រាយឱ្យបានសមស្របនិងទាន់ពេលវេលា សំដៅជំរុញប្រសិទ្ធភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធ ។
ទន្ទឹមនេះ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានគណៈកម្មាការ បានណែនាំគ្រប់អង្គភាពប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋ ត្រូវសហការពង្រឹងការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរបស់អង្គភាពឱ្យបានពេញលេញស្របតាមលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសត្រូវគ្រប់គ្រងការប្រើប្រាស់ទ្រព្យសម្បត្តិរដ្ឋឱ្យមានប្រសិទ្ធភាព និងគណនេយ្យភាព ។