គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង ក្រុមការងារបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
- admin
- October 31, 2022
- 10:46 am
ជំនួបរវាងឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នឹង ក្រុមការងារបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
នាព្រឹកថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានទទួលជួបក្រុមការងារបេសកកម្មមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលដឹកនាំដោយលោកស្រី Delphine Moretti ទីប្រឹក្សាផ្នែកហិរញ្ញវត្ថុសាធារណៈ នៃមូលនិធិរូបិយវត្ថុអន្តរជាតិថ្នាក់តំបន់ប្រចាំអាស៊ីអាគ្នេយ៍ ដោយមានការចូលរួមពី លោក Suhas Joshi ទីប្រឹក្សាថ្នាក់តំបន់នៃមូលនិធិរូបិយវត្ថុអន្តរជាតិផ្នែករតនាគារ, លោក Kris Kauffmann អ្នកជំនាញការរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ និង ឯកឧត្តម មន្ត ប្រាថ្នា អគ្គលេខាធិការរង និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
បេសកកម្មរបស់មូលនិធិរូបិយវត្ថុអន្តរជាតិលើកទី ១៣ នេះ គឺដើម្បីផ្តល់ជំនួយបច្ចេកទេសគាំទ្រដល់ដំណើរការអនុវត្តគម្រោង FMIS ពិសេសផ្តោតលើការកែសម្រួលនីតិវិធីអនុវត្តការងារតាមប្រព័ន្ធ FMIS ទាំងស្រុង, ការព្យាករណ៍សាច់ប្រាក់ និង របាយការណ៍ដែលផលិតចេញពីប្រព័ន្ធ FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានជម្រាបជូនភាគីមូលនិធិរូបិយវត្ថុអន្តរជាតិ អំពីបច្ចុប្បន្នភាពដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យប្រើប្រាស់នីតិវិធីអនុវត្តចំណាយថវិកាចរន្តតាមប្រព័ន្ធ FMIS ទាំងស្រុង សម្រាប់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងបរិស្ថាន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីពាក់កណ្តាលខែ តុលា ឆ្នាំ ២០២២ ថ្មីៗនេះ ដែលបានបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើការកែលម្អគុណភាពសេវាសាធារណៈ ក្នុងក្របខណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យទទួលបានសមិទ្ធផលជាបន្តបន្ទាប់តាមផែនការ និង គោលដៅ ។
ជាការឆ្លើយតបតំណាង IMF បានទទួលយកអនុសាសន៍ល្អៗពី ឯកឧត្តមបណ្ឌិតសភាចារ្យ ក្នុងការពិនិត្យវាយតម្លៃលើការអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមប្រព័ន្ធ FMIS ទាំងស្រុង, ការផ្ដល់អនុសាសន៍លើការនីតិវិធីបុរេប្រទាន, ការសិក្សាវាយតម្លៃលើការងារព្យាករសាច់ប្រាក់របស់រាជរដ្ឋាភិបាល ។ លើសពីនេះ IMF ក៏បានស្នើសុំចូលរួមក្នុងការផ្ដល់ជាធាតុចូលលើការអភិវឌ្ឍ និង ការអនុវត្តមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបន្ថែមទៀតសម្រាប់ឆ្នាំ ២០២៣ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ដែលបានគាំទ្រដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា តាំងពីជំហានទី១ ក្នុងឆ្នាំ ២០១៥ មកដល់ពេលបច្ចុប្បន្ន ។