គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
- admin
- May 30, 2022
- 4:09 pm
កិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា
នារសៀលថ្ងៃទី ៣១ ខែ ឧសភា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារចូលរួមរៀបចំច្បាប់ស្តីពីវិនិយោគ និង ច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស បានដឹកនាំកិច្ចប្រជុំពិភាក្សាបន្តលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ។
កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តមបណ្ឌិតអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានពន្ធដារ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, តំណាងអគ្គនាយកដ្ឋានគោលនយោបាយ, ព្រមទាំងមន្ត្រីជំនាញពាក់ព័ន្ធ ។
កិច្ចប្រជុំនេះ បានពិភាក្សាលើខ្លឹមសារនៃសេចក្តីព្រាងអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគ ពាក់ព័ន្ធនឹងការលើកទឹកចិត្ត, ការលុបគម្រោងវិនិយោគ និង ចំណុចពាក់ព័ន្ធដទៃទៀត សំដៅធ្វើឱ្យសេចក្តីព្រាងអនុក្រឹត្យនេះ កាន់តែមានភាពច្បាស់លាស់ និង គ្រប់ជ្រុងជ្រោយទំាងទម្រង់និងខ្លឹមសារ ។ ជាមួយនេះ អង្គប្រជុំក៏បានឯកភាពនឹងធ្វើការពិភាក្សាបន្ត លើឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ និង ខ្លឹមសារដទៃទៀត ក្នុងករណីមានធាតុចូល ឬ មតិយោបល់បន្ថែម ពីអគ្គនាយកដ្ឋានពាក់ព័ន្ធ ។