គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៣ នៃអាណត្តិទី ២
- admin
- September 28, 2023
- 10:32 am
កិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៣ នៃអាណត្តិទី ២
នារសៀលថ្ងៃទី ២៨ ខែ កញ្ញា ឆ្នាំ ២០២៣, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលនៃផ្សារមូលបត្រកម្ពុជា (ផមក) បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី ១៣ នៃអាណត្តិទី ២ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក, សមាជិកក្រុមប្រឹក្សាភិបាល, និង មន្ត្រីត្រួតពិនិត្យរដ្ឋ ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសនៃ ផមក មួយចំនួន ។
អង្គប្រជុំ បានពិនិត្យ និង អនុម័តលើលទ្ធផលប្រចាំត្រីមាសទី៤ ឆ្នាំ ២០២៣ ដែលរួមមាន វឌ្ឍនភាពនៃក្រុមហ៊ុនត្រៀមចុះបញ្ជីលក់មូលបត្រ, សកម្មភាពជួញដូរមូលបត្រ, ផែនការអភិវឌ្ឍន៍របស់ ផមក, វឌ្ឍនភាពនៃការបណ្តុះបណ្តាល និង ការផ្សព្វផ្សាយទៅកាន់សាធារណជន ។ អង្គប្រជុំ បានអនុម័តផងដែរ លើគម្រោងថវិកាឆ្នាំ ២០២៤ និង បានផ្តល់ការអនុម័តជាគោលការណ៍ លើគម្រោងអភិវឌ្ឍ និង ពង្រឹងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ ផមក ។
ទន្ទឹមនេះ, ក្រុមប្រឹក្សាភិបាល បានអនុម័តជាគោលការណ៍លើលទ្ធភាពអាចចុះបញ្ជីលក់មូលបត្របំណុល របស់ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM Plc.) ឬ ហៅថា Cellcard ដោយតម្រូវឱ្យក្រុមហ៊ុនត្រូវបំពេញតាមលក្ខខណ្ឌតម្រូវក្នុងការបោះផ្សាយលក់មូលបត្របំណុលជាធរមាន ។
គួរបញ្ជាក់ផងដែរថា បន្ទាប់ពីទទួលបានការអនុញ្ញាតឱ្យចុះបញ្ជីលក់មូលបត្របំណុលជាផ្លូវការ, ក្រុមហ៊ុន Cellcard នឹងក្លាយជាក្រុមហ៊ុនដំបូងគេ ដែលបានចុះបញ្ជីលក់មូលបត្រជាសាធារណៈ ទាំងមូលបត្រកម្មសិទ្ធិ (ភាគហ៊ុន) និង មូលបត្របំណុល (សញ្ញាបណ្ណ) នៅផ្សារមូលបត្រកម្ពុជា ៕