គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៣
- admin
- September 27, 2023
- 10:28 am
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៣
នារសៀលថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២៣ នៅសណ្ឋាគារភ្នំពេញ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និង ក្រុមការងារថវិកា នៃអគ្គលេខាធិការដ្ឋាន អគ្គនាយកដ្ឋាន អគ្គាធិការដ្ឋាន វិទ្យាស្ថាន និយ័តករ គណៈកម្មាធិការ គណៈកម្មការ និង អង្គភាពនានាៗ ក្រោមឱវាទ និង ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តផងដែរ ។ គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាលើលទ្ធផលនៃការត្រួតពិនិត្យការអនុវត្តថវិកា និង ការងារជំនាញ ដែលអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាលរបស់ កសហវ សម្រេចបាននៅពាក់កណ្តាលឆ្នាំ ២០២៣ ដោយពិនិត្យលើទិដ្ឋភាពចំនួនពីរ រួមមាន ១. ទិដ្ឋភាពហិរញ្ញវត្ថុ និង ២. ទិដ្ឋភាពសមិទ្ធកម្ម ដោយអនុលោមតាមលិខិតបទដ្ឋានពាក់ព័ន្ធនឹងការអនុវត្តថវិកាកម្មវិធី និង ថវិកាសមិទ្ធកម្មជាធរមាន ព្រមទាំងកំណត់បញ្ហាប្រឈម និង ស្នើវិធានការដោះស្រាយ ជាពិសេស ការងារត្រូវអនុវត្ដបន្ដសម្រាប់ឆមាសទី ២ ដើម្បីជំរុញការអនុវត្តការងារនៅឆ្នាំ ២០២៣ ឱ្យសម្រេចតាមគោលដៅកំណត់ ប្រចាំឆ្នាំ ដូចដែលក្រសួងបានរៀបចំជារៀងរាល់ឆ្នាំ ចាប់ពីការិយបរិច្ឆេទថវិកាឆ្នាំ ២០១៥ មក ។
ជារួម, ការត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៣ បានបង្ហាញថា អង្គភាពថវិកាក្រោមឱវាទ និង ក្រោមអាណាព្យាបាលរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងធ្វើការផ្លាស់ប្តូរឆ្ពោះទៅការទទួលខុសត្រូវចំពោះសមិទ្ធកម្ម ដែលការចាប់ផ្តើមអនុវត្តសូចនាករសមិទ្ធកម្មគន្លឹះ ជាវិញ្ញាសាថ្មីសម្រាប់គ្រប់អង្គភាព ។ ដោយឡែក, នីតិវិធីចំណាយថ្មី នៅតែជាកម្មវត្ថុនៃការកែលម្អដើម្បីភាពទាន់ពេល និង គណនេយ្យភាព ហើយការដាក់ឱ្យអនុវត្តនីតិវិធីចំណាយតាមប្រព័ន្ធ FMIS ទាំងស្រុង ជាចំណុចរបត់ថ្មីដែលបានសម្រួលដល់ការអនុវត្តថវិកានៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលអគ្គនាយកដ្ឋានជំនាញ និង ក្រុមការងារគ្រប់គ្រងគម្រោង FMIS អាចដកស្រង់បទពិសោធន៍ សម្រាប់ការពង្រីកវិសាលភាពទៅក្រសួង ស្ថាប័នដទៃ ។
បន្ទាប់ពីកិច្ចពិភាក្សាយ៉ាងផុលផុស, អង្គប្រជុំ បានឯកភាពលើសេចក្ដីព្រាងរបាយការណ៍ និង បានទទួលស្គាល់ថា របាយការណ៍ត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្ដាលឆ្នាំ ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងកំណត់បាននូវសមិទ្ធកម្មដែលបណ្ដាអង្គភាពក្រោមឱវាទ និង ក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ខិតខំសម្រេចបាន ដែលនឹងក្លាយជាមូលដ្ឋានសំខាន់ ក្នុងការបន្តតាមដាន និង ជំរុញការអនុវត្ត ទាំងការងារជំនាញ និង ការងារថវិកា បន្ថែមទៀត សំដៅឈានទៅសម្រេចបានលទ្ធផលប្រចាំឆ្នាំ តាមគោលដៅដែលបានគ្រោងទុក ៕