គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ និង គោលនយោបាយសម្រាប់ការអភិវឌ្ឍបន្តឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- admin
- August 19, 2022
- 3:57 pm
កិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ និង គោលនយោបាយសម្រាប់ការអភិវឌ្ឍបន្តឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០២២ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំរបាយការណ៍លទ្ធផលអនុវត្តគោលនយោបាយរយៈពេល ៥ ឆ្នាំ ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២ និង គោលនយោបាយសម្រាប់ការអភិវឌ្ឍបន្តឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៨ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអនុរដ្ឋលេខាធិការ, ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីគ្រប់អគ្គនាយកដ្ឋាន និង អង្គភាពក្រោមឱវាទក្រសួង ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីប្រមូលធាតុចូល និង មតិយោបល់ល្អៗរបស់អគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការពិនិត្យសម្រិតសម្រាំងសេចក្តីព្រាងរបាយការណ៍នេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និង ល្អប្រសើរថែមទៀត មុននឹងដាក់ឆ្លងកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួង ពិនិត្យ និង សម្រេច ។ អង្គប្រជុំបានឯកភាពលើខ្លឹមសាររួមនៃសេចក្តីព្រាងរបាយការណ៍នេះ និង បានស្នើឱ្យក្រុមការងារបញ្ចូលខ្លឹមសារសំខាន់ៗដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រេចបានក្នុងរយៈពេល ៥ ឆ្នាំ ពិសេសស្ថានភាពថ្មីៗ និង ការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងការបង្កើត និង ការដាក់ចេញគោលនយោបាយថ្មីៗបន្ថែម និង ការបង្កើតយន្តការស្ថាប័ននានា ។
ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យប្រធានអង្គប្រជុំ បានស្នើឱ្យអគ្គនាយកដ្ឋាន និង អង្គភាពពាក់ព័ន្ធ បន្តចូលរួម និង ផ្តល់កិច្ចសហការល្អ ជាមួយក្រុមការងារ ដើម្បីរួមសហការគ្នាពិនិត្យលម្អិត និង សម្អាតសេចក្តីព្រាងនេះ ឱ្យមានសង្គតិភាព និង គ្រប់ជ្រុងជ្រោយ សំដៅឈានទៅបញ្ចប់រួចរាល់បានទាន់ពេលវេលាតាមផែនការដែលបានគ្រោងទុក ។