គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តក្របខណ្ឌគតិយុត្ត យន្តការ និងនីតិវិធី នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងក្រសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- July 18, 2022
- 11:47 am
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តក្របខណ្ឌគតិយុត្ត យន្តការ និងនីតិវិធី នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងក្រសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នាព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានរៀបចំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការអនុវត្តក្របខណ្ឌគតិយុត្ត យន្តការ និងនីតិវិធី នៃការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធសម្រាប់ផ្ទៃក្នុងក្រសួងក្រសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការដឹកនាំសម្របសម្រួលដោយឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងប្រធានក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.គ.ម) ដោយមានការចូលរួមពី លោកជំទាវអនុរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការក្រសួង និងលេខាធិការដ្ឋន ក.គ.ម. ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ និងមន្ត្រី នៃអង្គភាពអនុវត្តការប្រមូលចំណូលមិនមែនសារពើពន្ធ ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើការគ្រប់គ្រង និងការគ្រោងចំណូលរបស់អង្គភាពអនុវត្តការប្រមូលចំណូលសម្រាប់ផ្ទៃក្នុងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីធានាប្រសិទ្ធភាព តម្លាភាព ក្នុងការប្រមូលចំណូលមិនមែនសារពើពន្ធ និង មានតួលេខច្បាស់លាស់សម្រាប់រៀបចំរបាយការណ៍ក្នុងការកត់ត្រាចំណូលមិនមែនសារពើពន្ធ។
ឯកឧត្តមបណ្ឌិសភាចារ្យប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជាកិច្ចការសំខាន់ក្នុងការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសារធារណៈ ដែលបានចូលរួមក្នុងការបង្កើនចំណូលថវិកាជាតិ ។