គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលអំបិលអ៊ីយ៉ូដម៉ដ្ឋសមុទ្រធម្មជាតិ និង អំបិលគ្រួស
- admin
- May 18, 2022
- 6:48 pm
កិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលអំបិលអ៊ីយ៉ូដម៉ដ្ឋសមុទ្រធម្មជាតិ និង អំបិលគ្រួស
នារសៀលថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការលើកទឹកចិត្ត និង ជំរុញផលិតកម្មអំបិល បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលអំបិលអ៊ីយ៉ូដម៉ដ្ឋសមុទ្រធម្មជាតិ និង អំបិលគ្រួស ។ កិច្ចប្រជុំនេះ មានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការ, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ និង មន្ត្រីជំនាញពាក់ព័ន្ធ ។
គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យពិភាក្សាលើតម្រូវការ និង ការផ្គត់ផ្គង់អំបិល ជាពិសេស ពិនិត្យថ្លឹងថ្លែងលើករណីសំណើសុំនាំចូលអំបិល ដោយប្រៀបធៀបរវាងផលប៉ះពាល់នៃការនាំចូលអំបិលលើចំណូលរបស់រដ្ឋ, ស្ថិរភាពទីផ្សារអំបិលក្នុងស្រុក និង ភាពចាំបាច់ដើម្បីបំពេញបង្គ្រប់តម្រូវការអំបិលក្នុងស្រុក ដែលអាចនឹងមានការខ្វះខាត ជាយថាហេតុ ។ ឯកឧត្តមបណ្ឌិសភាចារ្យរដ្ឋលេខាធិការ បានគូសរំលេចផងដែរថា តម្រូវការអំបិលសម្រាប់ការធ្វើប្រហុក ផ្អក និង ឆៃប៉ូវ ជាបច្ច័យសំខាន់មួយ ដែលធ្វើឱ្យមានតម្រូវការខ្ពស់ ក្នុងការប្រើប្រាស់អំបិលនៅព្រះរាជាណាចក្រកម្ពុជា ។
អង្គប្រជុំ បានពិភាក្សាគ្នាយ៉ាងផុលផុស ក្នុងស្មារតីចូលរួមចំណែកជំរុញការអនុវត្តគោលនយោបាយ និង យុទ្ធសាស្រ្តអភិវឌ្ឍវិស័យអំបិលនៅកម្ពុជា ទន្ទឹមនេះ អាចរក្សាស្ថិរភាពទីផ្សារអំបិលក្នុងស្រុក និង ធានាការផ្គត់ផ្គង់ចាំបាច់សម្រាប់តម្រូវការប្រើប្រាស់របស់ប្រជាជន ។