គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សា ដើម្បីកំណត់មុខសញ្ញាចំណាយដែលមានហានិភ័យកម្រិតទី២ និង កម្រិតទី៣
- admin
- March 2, 2022
- 11:11 am
កិច្ចប្រជុំពិភាក្សា ដើម្បីកំណត់មុខសញ្ញាចំណាយដែលមានហានិភ័យកម្រិតទី២ និង កម្រិតទី៣
នារសៀលថ្ងៃទី ២ ខែ មីនា ឆ្នាំ ២០២២, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សា ដើម្បីកំណត់មុខសញ្ញាចំណាយដែលមានហានិភ័យកម្រិតទី២ និង កម្រិតទី៣ សម្រាប់ជាមូលដ្ឋានក្នុងការសិក្សា និង រៀបចំដាក់ឱ្យអនុវត្តនូវនីតិវិធីតម្រង់ទិសថ្មីតាមប្រព័ន្ធ FMIS ដោយមានការចូលរួមពីថ្នាក់ដឹកនាំតំណាងអគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, តំណាងអង្គភាពពាក់ព័ន្ធក្រោមឱវាទក្រសួង និង សមាជិកក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីពិនិត្យ កែសម្រួលនីតិវិធីនៃការអនុវត្តការងារខាងក្រៅឱ្យចូលក្នុងប្រព័ន្ធ FMIS ទាំងស្រុង ឱ្យបានច្រើនជាអតិបរិមា សំដៅជំរុញការប្រើប្រាស់ និង ទាញយកអត្ថប្រយោជន៍ពីប្រព័ន្ធ FMIS នេះ ឱ្យអស់សក្កានុពល ក្នុងទិសដៅចូលរួមចំណែកលើកកម្ពស់តម្លាភាព, គណនេយ្យភាព និង ប្រសិទ្ធភាព នៃការអនុវត្តថវិកា និង គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋលេខាធិការ បានគូសរំលេចថា ការជំរុញការប្រើប្រាស់ប្រព័ន្ធ FMIS ឱ្យបានច្រើនជាអតិបរមានេះ គឺសមស្របទៅនឹងដំណាក់កាលនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលត្រូវផ្តល់សិទ្ធិអំណាច និង ការទទួលខុសត្រូវកាន់តែច្រើន ទៅដល់អង្គភាពថវិកា ទន្ទឹមនេះមានយន្តការតាមដានត្រួតពិនិត្យ តាមរយៈការធ្វើសនវកម្ម ឬ អធិការកិច្ចលើការអនុវត្តថវិកា ។ ការណ៍នេះ ក៏នឹងឆ្លើយតបទៅនឹងអនុសាសន៍របស់ជំនាញការបរទេស និង មូលនិធិរូបិយវត្ថុអន្តរជាតិជាដើម ដែលថាការប្រើប្រាស់ប្រព័ន្ធ FMIS នៅប្រទេសកម្ពុជានៅមានកម្រិតនៅឡើយ ។