គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយករង អគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព”
- admin
- June 20, 2024
- 3:32 pm
លោកបណ្ឌិត ធុយ ចាន់ធួន អគ្គនាយករង វិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ រាជបណ្ឌិត្យសភាកម្ពុជា អញ្ជើញជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព”
នាព្រឹក ថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ សហការជាមួយ មូលនិធិអឺរ៉ាស៊ា ប្រទេសជប៉ុន (Eurasia Foundation, Japan) បន្តអនុវត្តកម្មវិធីសិក្ខាសាលាបណ្តុះបណ្តាលជាស៊េរីស្ដីពី “ការកសាងសមត្ថភាពយុវជនដើម្បីអភិវឌ្ឍសហគមន៍ ប្រកបដោយចីរភាព” ជូនយុវជននៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង និស្សិតនៃសាកលវិទ្យាល័យសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។
ប្រធានបទនៃសិក្ខាសាលាបណ្ដុះបណ្ដាលក្នុងសប្ដាហ៍នេះ គឺ “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា” ត្រូវបានធ្វើបទឧទ្ទេសដោយ ឯកឧត្តមបណ្ឌិត ស្រី វុធ អគ្គនាយករង នៃអគ្គនាយកដ្ឋានថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាទីប្រឹក្សាឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ។ មុនចូលដល់ការធ្វើបទឧទ្ទេសរបស់វាគ្មិន ឯកឧត្តម អិន អេម នាយកវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញមានមតិស្វាគមន៍ និងថ្លែងអំណរគុណចំពោះ ឯកឧត្តមបណ្ឌិត ស្រី វុធ វាគ្មិនកិត្តិយស ដែលបានចំណាយពេលវេលាដ៏មានតម្លៃអញ្ជើញចែករំលែកចំណេះដឹង និងបទពិសោធន៍ពាក់ព័ន្ធការកែទម្រង់ប្រព័ន្ធថវិកា ទាំងក្នុងទិដ្ឋភាពទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅកម្ពុជា ជូនអង្គសិក្ខាសាលាបណ្ដុះបណ្ដាល ។
នៅក្នុងប្រធានបទស្ដីពី “ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការកែទម្រង់ប្រព័ន្ធថវិកានៅកម្ពុជា”, ឯកឧត្តមបណ្ឌិត បានផ្ដោតសំខាន់លើចំណុចគន្លឹះ ៤ ដើម្បីផ្ដល់ជូនយុវជនជាសិក្ខាកាមនៃសិក្ខាសាលាបណ្ដុះបណ្ដាល ដូចខាងក្រោម ៖
១. ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
២. ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
៣. យុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥
៤. វឌ្ឍនភាពនៃការអនុវត្តយុទ្ធសាស្ត្រនៃការកែទម្រង់ប្រព័ន្ធថវិកា ឆ្នាំ២០១៨-២០២៥។