គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា ២០២៣-២០២៤
- admin
- September 5, 2023
- 1:10 pm
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា ២០២៣-២០២៤
នារសៀលថ្ងៃទី ៤ ខែ កញ្ញា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពនៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបសំណេះសំណាលជាមួយបេក្ខជនជ័យលាភីអាហារូបករណ៍ របស់រដ្ឋាភិបាលសហព័ន្ធរុស្ស៊ី ឆ្នាំសិក្សា ២០២៣-២០២៤ ។
ថ្លែងក្នុងពិធីសំណេះសំណាលនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានចូលរួមអបអរសាទរ និង វាយតម្លៃខ្ពស់ចំពោះបេក្ខជន បេក្ខនារីជ័យលាភី ដែលទទួលបានអាហារូបករណ៍ដើម្បីទៅបន្តការសិក្សា ថ្នាក់ជំនាញឯកទេស, ថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្រជាន់ខ្ពស់ និង ថ្នាក់បណ្ឌិត នៅសកលវិទ្យាល័យល្បីៗ នៅសហព័ន្ធរុស្ស៊ី ព្រមទាំងបានចែករំលែកគន្លឹះ និង បទពិសោធន៍ល្អៗ ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សានៅបរទេស ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា សុខសន្តិភាព និង ស្ថិរភាពនយោបាយ គឺជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន សម្រាប់ធានាការអភិវឌ្ឍ និង វិបុលភាពនៃសង្គម-សេដ្ឋកិច្ចជាតិ និង បានផ្តល់ឱកាសសម្រាប់ការអភិវឌ្ឍចំណេះដឹង ។ ជាមួយគ្នានេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានជូនពរបេក្ខជន បេក្ខនារីជ័យលាភីទាំងអស់ ឱ្យទទួលបានជោគជ័យក្នុងការសិក្សា នៅតាមសកលវិទ្យាល័យនានា នៅសហព័ន្ធរុស្ស៊ី ដោយត្រូវក្រេបជញ្ជក់ចំណេះជំនាញ និង បទពិសោធន៍ល្អៗ ដើម្បីចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ក្រោយពេលបញ្ចប់ការសិក្សា និង ត្រលប់មកមាតុប្រទេសយើងវិញ ។
ជាចុងបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំង បានប្រគល់សៀវភៅ និង ឯកសារពាក់ព័ន្ធនឹងកិច្ចការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ជូនបេក្ខជនជ័យលាភី សម្រាប់ជាជំនួយក្នុងការសិក្សាស្រាវជ្រាវបន្ត ។