គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា
- admin
- September 17, 2024
- 2:18 pm
ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទទួលជួបប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា
នាព្រឹកថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានទទួលជួបប្រតិភូសមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ដោយបានពិភាក្សាអំពីវឌ្ឍនភាព និង ស្ថានភាពនៃឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា និង បញ្ហាប្រឈមនានា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ របស់ឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា តាមរយៈការវិនិយោគ, ការបង្កើតការងារ, ការបណ្តុះបណ្តាលកម្មករជំនាញ, ការបង់ពន្ធជូនរដ្ឋ និង សកម្មភាពសង្គមជាច្រើនទៀត ។ ក្នុងន័យនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកទឹកចិត្តដល់សមាគមឧស្សាហកម្មស៊ីម៉ង់ត៍កម្ពុជា ឱ្យបន្តការយកចិត្តទុកដាក់ខ្ពស់លើការវិនិយោគ និង ការចូលរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
សូមជម្រាបជូនថា ក្រុមហ៊ុនទាំង ៥ ដែលជាសមាជិកសមាគម មានសមត្ថភាពផលិតស៊ីម៉ង់ត៍ បានប្រមាណ ៩ លានតោនក្នុងមួយឆ្នាំ ក្នុងការបំពេញតម្រូវការទីផ្សារក្នុងស្រុក ដែលមានប្រមាណ ៩,២៥ លានតោន (ទិន្នន័យឆ្នាំ ២០២១) ។ នៅឆ្នាំ ២០២៣, ក្រុមហ៊ុនទាំង ៥ សម្រេចបាននូវការផលិតស៊ីម៉ង់ត៍ប្រមាណ ៧,៣៨ លានតោន ថយចុះប្រមាណ ១២,៦% ធៀបនឹងឆ្នាំ២០២២, ខណៈដែលទិន្នផលផលិត ៦ ខែ ដំបូងនៃឆ្នាំ ២០២៤ មានការកើនឡើងប្រមាណ ៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ៕