គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » សិក្ខាសាលាស្តីពី ការកំណត់ទិន្នន័យមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ និង ការវាយតម្លៃតម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ ២០២៤ ជូនក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្ត
- admin
- August 11, 2023
- 9:11 am
សិក្ខាសាលាស្តីពី ការកំណត់ទិន្នន័យមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ និង ការវាយតម្លៃតម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ ២០២៤ ជូនក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្ត
នាព្រឹកថ្ងៃទី ១១ ខែ សីហា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាភ្នំពេញ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលាស្តីពី ការកំណត់ទិន្នន័យមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ និង ការវាយតម្លៃតម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ ២០២៤ ជូនក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល និង រដ្ឋបាលរាជធានី-ខេត្ត ក្នុងគោលបំណងធ្វើបច្ចុប្បន្នកម្មទិន្នន័យស្តីពី កម្រិតជំនាញវិជ្ជាជីវៈ ប្រភេទមុខតំណែង និង មុខងារភារកិច្ច តាមមុខជំនាញនីមួយៗ របស់មន្រ្តីជំនាញហិរញ្ញវត្ថុសាធារណៈ និង កំណត់ឱ្យបានច្បាស់នូវតម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ដើម្បីចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ប្រកបដោយប្រសិទ្ធភាព និង ចីរភាព ។
ពិធីបើកសិក្ខាសាលានេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និង ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំតំណាងក្រសួងស្ថាប័ន រដ្ឋបាលរាជធានី-ខេត្ត គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានអ្នកចូលរួមសរុបប្រមាណ ៣០០ នាក់ ។
ថ្លែងក្នុងពិធីនោះ ឯកឧត្តមបណ្ឌិតសភាចារ្យ បានជម្រាបជូនអង្គពិធីថា កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានឈានដល់ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្នុងឆ្នាំ២០២៣នេះ ដែលជាដំណាក់កាលចុងក្រោយ និង តម្រង់គោលដៅឆ្ពោះទៅរក “សមិទ្ធកម្ម ឬ លទ្ធផល” បន្ទាប់ពីទទួលបានជោគជ័យដ៏ត្រចះត្រចង់ ជាបន្តបន្ទាប់ ក្នុង “ការកសាងភាពជឿទុកចិត្តបាននៃថវិកា” នៅដំណាក់កាលទី១, “ការពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ” នៅដំណាក់កាលទី ២, និង “ការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ” នៅដំណាក់កាលទី៣ កន្លងទៅ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា ចក្ខុវិស័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺប្រែក្លាយប្រព័ន្ធគ្រប់គ្រងថវិកាកម្ពុជា ពីប្រព័ន្ធផ្ដោតលើធាតុចូល និង មានលក្ខណៈមជ្ឈការ ទៅជាប្រព័ន្ធដែលផ្តោតលើលទ្ធផល ឬ សមិទ្ធកម្ម និង មានលក្ខណៈវិមជ្ឈការ ស្របតាមស្តង់ដា និង ឧត្តមានុវត្តន៍អន្តរជាតិ ។ ក្នុងន័យនេះ,ការកសាង និង ការអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ គឺជាកិច្ចការអាទិភាពមួយ ដើម្បីចូលរួមចំណែកគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចបានគោលដៅរបស់ខ្លួន នៅក្នុងដំណាក់កាលនីមួយៗ ។
ស្របតាមស្មារតីច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី មានត្រា ១៤ ចែងថា “មន្ត្រីរាជការជំនាញហិរញ្ញវត្ថុសាធារណៈនៃក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និងគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានភារកិច្ចអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខតំណែងនិមួយៗ ។ គុណវុឌ្ឍិវិជ្ជាជីវៈតាមប្រភេទមុខដំណែងការងារនីមួយៗនេះ ត្រូវកំណត់ដោយអនុក្រឹត្យតាមការស្នើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងបទប្បញ្ញត្តិពាក់ព័ន្ធជាធរមាន” និង ស្របតាមផែនការយុទ្ធសាស្ត្រកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ។ ក្នុងន័យនេះ, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំសិក្ខាសាលានេះទ្បើង ដើម្បីកំណត់ទិន្នន័យមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ឆ្នាំ ២០២៣ និង សិក្សាវាយតម្លៃតម្រូវការបណ្តុះបណ្តាលនិងវិក្រឹតការ ឆ្នាំ ២០២៤ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា ក្នុងដំណើរឆ្ពោះទៅមុខ មន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ ត្រូវមានគុណវុឌ្ឍិវិជ្ជាជីវៈ តាមប្រភេទមុខតំណែងការងារនីមួយៗ ជាចាំបាច់ ហើយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ គឺជាតួអង្គនិម្មាបនករ លើការកសាង គុណវុឌ្ឍវិជ្ជាជីវៈមន្ត្រីជំនាញហិរញ្ញវត្ថុសាធារណៈ នេះ តាមរយៈការអនុវត្តកម្មវិធីបណ្តុះបណ្ដាល និង វិក្រឹតការសមត្ថភាព កម្រិតវិញ្ញាបនបត្រ ផ្សារភ្ជាប់មុខតំណែង លើជំនាញបច្ចេកទេសពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ អាស្រ័យហេតុនេះ, ក្រសួងស្ថាប័ន គ្រឹះស្ថានសាធារណៈរដ្ឋបាល គ្រឹះស្ថានសាធារណៈប្រហាក់ប្រហែល និង រដ្ឋបាលថ្នាក់ក្រោមជាតិគ្រប់កម្រិត ត្រូវផ្តល់ការគាំទ្រ ជាពិសេស ចូលរួមអនុវត្ត ប្រកបដោយបុរេសកម្ម និង សកម្ម ក្នុងការងារកសាង និង ការអភិវឌ្ឍសមត្ថភាពនេះ សំដៅរួមចំណែកសម្រេចចក្ខុវិស័យនៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល ។