គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖បានបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងវគ្គទី ២ ឆ្នាំ២០២៥
- admin
- May 6, 2025
- 11:02 am
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងវគ្គទី២ ឆ្នាំ២០២៥ ចាប់ផ្តើមចូលរៀននៅថ្ងៃនេះ
ថ្ងៃអង្គារ ១០ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ នៅបន្ទប់កោះកេរ្តិ៍ នៃ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង វគ្គទី ២ ឆ្នាំ២០២៥ កម្រិតទី ១ (មាន ៧ មុខវិជ្ជា) ជូនសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ ដែលមុខវិជ្ជាត្រូវបណ្តុះបណ្តាលនៅថ្ងៃនេះ គឺមុខវិជ្ជា មូលដ្ឋានគ្រឹះថវិកា ដែលបង្រៀនដោយលោក ត្រាក់ សុគន្ធដារ៉ា ជាឧទ្ទេសាចារ្យ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គោលបំណងនៃការបណ្តុះបណ្តាលមុខវិជ្ជាមួយនេះ គឺដើម្បីឱ្យសិក្ខាកាមយល់ដឹងពី: ទស្សនាទាន និង គោលការណ៍នៃថវិកាសមិទ្ធកម្ម, ការបង្កើតរចនាសម្ព័ន្ធថវិកាសមិទ្ធកម្ម ,ការរៀបចំថវិកាប្រចាំឆ្នាំរបស់ក្រសួង-ស្ថាប័ន និង ការអនុវត្តថវិកា ជាដើម ដែលជាមូលដ្ឋានគ្រឹះនៃថវិកា ដើម្បីរួមចំណែកក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។
គូសបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក ។ ការចូលរៀនលើកទី២ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ តទៅ លើមុខវិជ្ជាចំនួន ៧ និងមានរយៈពេលសិក្សាសរុប ៨៧ ម៉ោង ។