គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងវគ្គទី២ ឆ្នាំ២០២៥ ចាប់ផ្តើមចូលរៀននៅថ្ងៃនេះ
- admin
- May 5, 2025
- 10:55 am
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ៖ វគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែងវគ្គទី២ ឆ្នាំ២០២៥ ចាប់ផ្តើមចូលរៀននៅថ្ងៃនេះ
កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង វគ្គទី ២ ឆ្នាំ២០២៥ បានចាប់ផ្តើមធ្វើការបណ្តុះបណ្តាលជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ សម្រាប់កម្រិតទី១ នៃជំនាញចំនួន ៣ គឺ ជំនាញគ្រប់គ្រងថវិកា, ជំនាញលទ្ធកម្មសាធារណៈ និង ជំនាញគណនេយ្យសាធារណៈ-ផ្នែករជ្ជទេយ្យបុរេប្រទាន កំពុងត្រូវដំណើរការបណ្តុះបណ្តាលនៅថ្ងៃនេះ ។
ការបណ្ដុះបណ្ដាលនាថ្ងៃនេះ មានចំនួន ៤ មុខវិជ្ជា ដែលរួមមាន៖ មូលដ្ឋានគ្រឹះនៃថវិកា, លទ្ធកម្មសាធារណៈ, មូលដ្ឋានគ្រឹះនៃគណនេយ្យ, និងការគ្រប់គ្រប់បញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ភាគ១។ គោលបំណងនៃការបណ្តុះបណ្តាលនេះគឺដើម្បីកសាងគុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ ជូនមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ មកពីក្រសួង-ស្ថាប័ន និង មន្ទីរជំនាញរាជធានីខេត្តនៃក្រសួងចំនួន ៤ គឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់, ក្រសួងសាធារណការ និង ដឹកជញ្ជូន, ក្រសួងពាណិជ្ជកម្ម និង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីចូលរួមគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យ ប្រកបដោយប្រសិទ្ធភាព និងចីរភាព ។
សូមគូសបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក សម្រាប់សិក្ខាកាមសរុបចំនួន ៧៨០នាក់ ។ ការចូលរៀនលើកទី២ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ តទៅ លើមុខវិជ្ជាចំនួន ៧ និងមានរយៈពេលសិក្សាសរុប ៨៧ ម៉ោង ។