គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ មុខវិជ្ជាការរៀបចំថវិកាសមិទ្ធកម្ម ត្រូវបានរៀបចំឲ្យប្រឡងបញ្ចប់
- admin
- April 25, 2025
- 4:28 pm
វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ មុខវិជ្ជាការរៀបចំថវិកាសមិទ្ធកម្ម ត្រូវបានរៀបចំឲ្យប្រឡងបញ្ចប់
នាថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់បន្ទាយឆ្មារ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាពេលចុងក្រោយ នៃការបណ្តុះបណ្តាលមុខវិជ្ជា ការររៀបចំថវិកាសមិទ្ធកម្ម ជូនសិក្ខាកាមដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន ដែលបង្រៀនដោយលោក ប៉ូ ឫទ្ធី ជាឧទ្ទេសាចារ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ នៅចុងបញ្ចប់មេរៀនក៏មានរៀបចំការប្រឡងបញ្ចប់មុខវិជ្ជានេះផងដែរ ដើម្បីវាស់ស្ទង់សមត្ថភាពសិក្ខាកាម លើជំនាញពាក់ព័ន្ធនិងការររៀបចំថវិកាសមិទ្ធកម្ម របស់អង្គភាពថវិកា នៃក្រសួង ស្ថាប័ន ។ គួររម្លឹកផងដែរថាបន្ទាប់ពីសិក្ខាកាមបានប្រឡងបញ្ចប់លើមុខវិជ្ជាសិក្សា និងបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីបណ្តុះបណ្តាល ទើបអនុញ្ញាតឱ្យសិក្ខាកាមចូលរួមប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ទទួលស្គាល់ «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» ទៅតាមមុខជំនាញនីមួយៗ ៕