វិ​ទ្យា​ស្ថាន​សេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ​៖ បាន​និង​កំពុង​បន្ត​អនុវត្ត​វគ្គ​បណ្ដុះ​បណ្ដាល​ស្ដីពី​ ការគ្រប់​គ្រង​ហិ​រ​ញ្ញ​វត្ថុ​សា​ធា​រ​ណៈ សម្រាប់​មន្ត្រី​នៃ​នា​យក​ដ្ឋាន​វិ​ស្វ​កម្ម​ក្រសួង​ការ​ពារ​ជាតិ​

នារសៀលថ្ងៃទី​៥ ខែឧសភា ឆ្នាំ​២០២៥, វិទ្យាស្ថានសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ​ បានបន្តអនុវត្តវគ្គបណ្ដុះបណ្ដាលស្តីពី «ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ » លើមុខវិជ្ជា៖ នីតិវិធីអនុវត្តចំណាយថវិកាចរន្ត ដែលបង្រៀនដោយលោកគ្រូ ងិន រិទ្ធី ជាឧទ្ទេសាចារ្យនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ មុខវិជ្ជានេះ ផ្តោតសំខាន់ទៅលើ ទស្សនៈរួមនៃការអនុវត្តចំណាយថវិកា, បរិបទ និងនីតិវិធីចំណាយថវិកាទូទៅ, ចំណាយមិនតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ, ចំណាយតម្រូវឱ្យអនុវត្តនីតិវិធីលទ្ធកម្មសាធារណៈ។ សូមបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានមុខវិជ្ជាចំនួន ៤ គឺ​ ការរៀបចំថវិកាសមិទ្ធកម្ម, នីតិវិធីអនុវត្តចំណាយថវិកាចរន្ត និងតាមដានវាយតម្លៃ, លទ្ធកម្មសាធារណៈ និង​ គណនេយ្យសាធារណៈ ផ្នែករជ្ជទេយ្យបុរេប្រទាន ដែលមានរយៈពេលសរុប ៦០ ម៉ោង ពីថ្ងៃទី​ ២៨ ខែ មេសា ឆ្នាំ​ ២០២៥ ដល់ថ្ងៃទី​ ២៨ ខែ​ ឧសភា ឆ្នាំ​ ២០២៥ ។