វិទ្យា​ស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖ មុខវិជ្ជាចំនួន ២ ត្រូវបានប្រឡងបញ្ចប់នៅថ្ងៃនេះ

នាថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៥ នៅបន្ទប់បន្ទាយស្រី និងបន្ទប់កោះកេរ្តិ៍ នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺជាពេលចុងក្រោយ នៃការបណ្តុះបណ្តាលជូនសិក្ខាកាមដែលជាមន្ត្រីគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់ក្រសួង ស្ថាប័ន ដែលមុខវិជ្ជាត្រូវប្រឡងថ្ងៃនេះមាន កិច្ចបញ្ជិកាគណនេយ្យរជ្ជទេយ្យចំណូល បង្រៀនដោយលោកគ្រូ ជុំ កោសលមុនី និង មុខវិជ្ជា ការអនុវត្តកិច្ចបញ្ជិកាទ្រព្យសកម្មរយៈពេលវែង បង្រៀនដោយលោក ហេង សុខនៅ ជាឧទ្ទេសាចារ្យ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ។ គួរបញ្ជាក់ថាបន្ទាប់ពីសិក្ខាកាមបានប្រឡងបញ្ចប់លើមុខវិជ្ជាសិក្សា និងបំពេញតាមលក្ខខណ្ឌតម្រូវនៃកម្មវិធីបណ្តុះបណ្តាល ទើបអនុញ្ញាតឱ្យសិក្ខាកាមចូលរួមប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សា ទទួលស្គាល់ «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» ទៅតាមមុខជំនាញនីមួយៗ ៕