វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ៖បានបន្ត​រៀប​ចំ​កម្ម​វិធី​បណ្ដុះ​បណ្ដាល​ជំនាញ​បច្ចេក​ទេស​កម្រិត​វិញ្ញា​បន​បត្រ​ផ្សារ​ភ្ជាប់​មុខ​តំ​ណែង​វគ្គ​ទី ២ ឆ្នាំ​២​០​២​៥

ថ្ងៃពុធ ១១ កើត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥ នៅបន្ទប់កោះកេរ្តិ៍ នៃ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបន្តរៀបចំកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង វគ្គទី ២ ឆ្នាំ២០២៥ កម្រិតទី ១ (មាន ៧ មុខវិជ្ជា) ជូនសិក្ខាកាមនៃសាកលវិទ្យាល័យការពារជាតិ ដែលមុខវិជ្ជាត្រូវបណ្តុះបណ្តាលនៅថ្ងៃនេះ គឺមុខវិជ្ជា លទ្ធកម្មសាធារណៈ ដែលបង្រៀនដោយក្រុមគ្រូបង្គោល នៃវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ គោលបំណងនៃការបណ្តុះបណ្តាលមុខវិជ្ជាមួយនេះ គឺដើម្បីឱ្យសិក្ខាកាមយល់ដឹងពី ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងលទ្ធកម្មសាធារណៈ, ការយល់ដឹងបឋមអំពីលទ្ធកម្មសាធារណៈ, ការទទួលខុសត្រូវរបស់ស្ថាប័នអនុវត្តលទ្ធកម្ម និងអង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធពេញលេញ, វិធីសាស្ត្រលទ្ធកម្ម, នីតិវិធីនៃវិធីសាស្ត្រលទ្ធកម្ម, ផែនការលទ្ធកម្ម, ស្ថាប័នគ្រប់គ្រងលទ្ធកម្មសាធារណៈ, និងយន្តការដោះស្រាយបណ្តឹងតវ៉ាលទ្ធកម្ម ក្រមសីលធម៌លទ្ធកម្ម និងទោសប្បញ្ញត្តិ ដើម្បីរួមចំណែកក្នុងការកសាង «គុណវុឌ្ឍិវិជ្ជាជីវៈជំនាញហិរញ្ញវត្ថុសាធារណៈ» សម្រាប់គាំទ្រនិងអនុវត្តការកែទម្រង់ការគ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ។ គូសបញ្ជាក់ថា «កម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង ឆ្នាំ២០២៥» មានការចូលរៀនចំនួន ៤ លើក ។ ការចូលរៀនលើកទី២ ចាប់ពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ តទៅ លើមុខវិជ្ជាចំនួន ៧ និងមានរយៈពេលសិក្សាសរុប ៨៧ ម៉ោង ។