អំពីវគ្គបណ្តុះបណ្តាលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

   វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអនុវត្តមុខងារយ៉ាងសកម្ម លើការងារកសាងនិងអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងស្ថាប័ន លើមុខជំនាញចាំបាច់សម្រាប់អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី២ និងទី៣ ។ នៅក្នុងដំណាក់កាលនេះកម្មវិធីបណ្តុះបណ្តាល របស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានផ្តោតជាសំខាន់ លើមុខជំនាញឯកទេសមូលដ្ឋាន និងជំនាញឯកទេសជាក់លាក់ដែលឆ្លើយតបទៅនឹងតម្រូវការរបស់ក្រសួងស្ថាប័ននីមួយៗ ។ កម្មវិធីបណ្តុះបណ្តាលនិងវិក្រឹតការសមត្ថភាពរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តោតលើមុខជំនាញរួមមាន៖ ថវិកាកម្មវិធី និងអង្គភាពថវិកា, កិច្ចលទ្ធកម្មសាធារណៈ, កិច្ចបញ្ជិកាគណនេយ្យ, របាយការណ៍ហិរញ្ញវត្ថុ, ការកត់ត្រាចលនាឥណទាន, សវនកម្ម, ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ, និងប្រព័ន្ធព័ត៌មានវិទ្យាសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ដែលសុទ្ធតែជាប្រធានបទដ៏សំខាន់ ក្នុងការពង្រឹងពង្រីកសមត្ថភាព និងលើកកម្ពស់ការយល់ដឹងជូនមន្ត្រីរាជការ ។ គិតត្រឹមឆ្នាំ ២០២២ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំវគ្គបណ្តុះបណ្តាលជូនមន្ត្រីរាជការគ្រប់ក្រសួងស្ថានប័ន អង្គភាពរាជធានី-ខេត្ត បានចំនួន ៤២៧ វគ្គ ក្នុងនោះមានវគ្គបណ្តុះបណ្តាលក្នុងប្រទេសសរុប ៣១៧ វគ្គ និងក្រៅប្រទេសសរុប ១១០ វគ្គ និងមានសិក្ខាកាមចូលរួមសរុប ២៧.៦៩១ នាក់ ។ បច្ចុប្បន្ន សិក្ខាកាមទាំងនោះ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រកបដោយឆន្ទៈខ្ពស់ ។

ចំនួនសិក្ខាកាមដែលបានចូលរួមវគ្គបណ្តុះបណ្តាលចាប់ពីឆ្នាំ ២០១៣-២០២២

សិក្ខាកាម

0

វគ្គបណ្តុះបណ្តាលក្នុងប្រទេស

0

វគ្គបណ្តុះបណ្តាលក្រៅប្រទេស

0

វគ្គបណ្តុះបណ្តាលពីចម្ងាយ E-Leaning

វគ្គបណ្តុះបណ្តាលជំនាញបចេ្ចកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ក្រោមការដឹកនាំចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជា ប្រធានក្រុមការងារកសាងសមត្ថភាព របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ចាប់ពីឆ្នាំ ២០១៨ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំនិងអនុវត្តវគ្គបណ្តុះបណ្តាលស្តីពី “ជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជំនាញ និងពង្រឹងពង្រីកចំណេះដឹងបច្ចេកទេសសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជូនដល់សិក្ខាកាមគោលដៅជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការជំនាញដែលទទួលបន្ទុកការងារគ្រប់គ្រងថវិកា,ហិរញ្ញវត្ថុ,គណនេយ្យ,និងលទ្ធកម្មសាធារណៈ របស់ក្រសួងស្ថាបប័ន នៃរាជរដ្ឋាភិបាលកម្ពុជា ។

មុខជំនាញនៃវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសលើការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ