គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកម្មវិធីបាឋកថាស្តីពី ”ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” ជូនសិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៦
- admin
- June 20, 2024
- 3:55 pm
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំកម្មវិធីបាឋកថាស្តីពី "ភាពជាអ្នកដឹកនាំនិងនវានុវត្តន៍” ជូនសិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៦
នាព្រឹកថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤, ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានរៀបចំកម្មវិធី “បាឋកថាស្តីពីភាពជាអ្នកដឹកនាំ និង នវានុវត្តន៍ និង ទស្សនកិច្ចសិក្សាស្វែងយល់អំពី FMIS ជូនសិក្ខាកាមជាន់ខ្ពស់នៃវគ្គភាពជាអ្នកដឹកនាំនិងនវានុវត្តន៍ ជំនាន់ទី៦” ក្រោមកិច្ចសហប្រតិបត្តិការ រវាងក្រសួងមុខងារសាធារណៈ និង ធនាគារពិភពលោក (World Bank) ដោយមានសាលាភូមិន្ទរដ្ឋបាលជាអង្គភាពប្រតិបត្តិ ។
កម្មវិធីនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំរបស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការចូលរួមពី សិក្ខាកាមជាន់ខ្ពស់ដែលបានចូលរួមនៅក្នុងកម្មវិធីនេះ មានមុខតំណែងចាប់ពីប្រធាននាយកដ្ឋាន រហូតដល់រដ្ឋលេខាធិការ អភិបាលក្រុង ស្រុក អភិបាលរងរាជធានីខេត្ត ឬ មុខតំណែងប្រហាក់ប្រហែល សរុបប្រមាណជិត ១០០ រូប ។
ថ្លែងក្នុងបាឋកថានៃកម្មវិធី, ឯកឧត្តមបណ្ឌិតសភាចារ្យ បានលើកឡើង ពីទិដ្ឋភាពជារួមនៃសាវតារ និងវត្តមានរបស់ FMIS នៅកម្ពុជា ដែលជាប្រព័ន្ធបែបឌីជីថលូបនីយកម្ម ដែលមានលក្ខណៈមជ្ឈការសម្រាប់ប្រើប្រាស់បែបវិមជ្ឈការនៅតាមការដ្ឋាននានា ដើម្បីបង្កើននូវគណនេយ្យភាព, តម្លាភាព, សង្គតិភាព និង ប្រសិទ្ធភាព នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយអនុលោមទៅតាមស្ដង់ដាឧត្តមានុវត្តន៍អន្តរជាតិ (International Best Practice) ។ តាមរយៈនេះ, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី រួមទាំងដៃគូអភិវឌ្ឍន៍ បានទទួលស្គាល់ និង វាយតម្លៃខ្ពស់ថា FMIS គឺជាកម្លាំងចលករ និង ជាឆ្អឹងខ្នងដ៏សំខាន់មួយ ដែលបានកកើតឡើងតាំងពីជំហានទី១ ក្នុងឆ្នាំ ២០១៥ និង ស្ថិតក្នុងដំណាក់កាលទី២ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដើម្បីប្រើប្រាស់ជាឧបករណ៍គាំទ្រដ៏សំខាន់ សម្រាប់គាំទ្រយ៉ាងពេញទំហឹងដល់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលទី៤ គឺ “គណនេយ្យភាពសមិទ្ធកម្ម” ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចថា អស់រយៈពេលជិត ១០ ឆ្នាំ កន្លងមកនេះ បើទោះបីជាការដាក់ឱ្យប្រើប្រាស់ FMIS ត្រូវបានធ្វើឡើងជាជំហានៗក៏ដោយ ប៉ុន្តែគោលដៅចុងក្រោយតាមជំហាននីមួយៗ គឺពិតជាសម្រេចបានជោគជ័យតាមផែនការជាសារវន្ត និង មានគោលដៅមួយចំនួនសម្រេចបានលើសផែនការដែលគ្រោងទុកក៏មាន ។
ជាមួយនេះ, ការគ្រប់គ្រងការផ្លាស់ប្តូរ និង ការលះបង់ គឺជាក្រឹត្យក្រម ដែលគ្រប់ប្រទេសនៅលើសាកលលោកត្រូវជួបប្រទះ មិនថាប្រទេសអភិវឌ្ឍន៍ ឬ ប្រទេសកំពុងអភិវឌ្ឍ៍, ឱ្យតែត្រូវធ្វើការផ្លាស់ប្តូរទៅប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន គឺជៀសមិនផុតនោះឡើយ ។ ប៉ុន្តែ, អ្វីដែលយើងត្រូវធ្វើ គឺប្រែក្លាយបញ្ហាប្រឈមនេះ ឱ្យទៅជាកាលានុវត្តភាព សម្រាប់អភិវឌ្ឍជំនាញថ្មី និង បង្កើនប្រសិទ្ធភាពការងាររបស់អង្គភាពខ្លួនវិញ ដើម្បីដើរឱ្យទាន់តាមការវិវត្តនៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន ក្នុងការអភិវឌ្ឍស្ថាប័នខ្លួន សំដៅឆ្លើយតបទៅនឹងបដិវត្តឧស្សហកម្មទី៤ និង បរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបញ្ជាក់បន្ថែមពី សមិទ្ធផលដែលទទួលបានពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ រួមមាន៖ សម្រេចបាននូវសមិទ្ធផលសំខាន់ៗចំនួន ៣ នៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺ ១-ការពង្រឹងវិន័យថវិកា, ២-បង្កើនប្រសិទ្ធភាពវិភាជន៍ថវិកា និង ៣-បង្កើនប្រសិទ្ធភាពនៃផ្តល់សេវាសាធារណៈ, កសាងបាននូវមូលដ្ឋានក្នុងការវាស់វែងដ៏ប្រចក្ស លើដំណើរអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ការមកទស្សនកិច្ចសិក្សាដកស្រង់បទពិសោធន៍ពីបណ្តាប្រទេសមួយចំនួន រួមមាន ប្រទេស Madagascar, ប្រទេសឡាវ និង ប្រទេសវៀតណាម ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា កត្តាសំខាន់បំផុតសម្រាប់ភាពជោគជ័យនៃការអនុវត្តគម្រោងគឺ ភាពជាអ្នកដឹកនាំ ព្រោះអ្នកដឹកនាំជាអ្នកកំណត់នូវភាពរីកចម្រើននៃ សមត្ថភាព, សុខដុមនីយភាព, សាមគ្គីភាព និង វិបុលភាពរបស់ស្ថាប័ន ជាពិសេស កំណត់នូវចក្ខុវិស័យ ដែលជាកត្តាចាំបាច់បំផុតក្នុងការបង្ហាញឱ្យអ្នកពាក់ព័ន្ធទាំងអស់ ជាក់ស្តែងក្រុមការងារត្រូវដឹងពីការចាប់ផ្តើម និង គោលដៅចុងក្រោយនៃបេសកកម្ម ព្រមទាំង កិច្ចសហការជាស្មារតីក្រុម ដែលជាកត្តាសំខាន់នៃភាពជោគជ័យ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានផ្តល់កិច្ចពិភាក្សាដែលបានបើកឱកាសឱ្យសិក្ខាកាមចូលរួមសាកសួរដើម្បីដកស្រង់បទពិសោធន៍ល្អៗ និង បញ្ហាប្រឈមនានា ក្នុងការដឹកនាំគម្រោង FMIS តាំងពីជំហានទី១ រហូតដល់ជំហានទី៣ ព្រមទាំងបានវាយតម្លៃខ្ពស់ដល់សាលាភូមិន្ទរដ្ឋបាល ដែលតែងតែសហការ និង ចូលរួមក្នុងការស្វែងយល់ពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៅកម្ពុជា ។
ស្របពេលជាមួយគ្នានេះដែរ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្តសម្របសម្រួលដល់ថ្នាក់ដឹកនាំ នៃអគ្គនាយកដ្ឋានពាក់ព័ន្ធក្នុងការដឹកនាំដំណើរទស្សនកិច្ចសិក្សាទៅកាន់ទីតាំងផ្ទាល់នៅមជ្ឈមណ្ឌលទិន្នន័យរបស់ FMIS, អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង អគ្គនាយកដ្ឋានថវិកា ៕