គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តអគ្គិសនី EV និង PHEV
- admin
- November 18, 2024
- 1:21 pm
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តអគ្គិសនី EV និង PHEV
នារសៀលថ្ងៃទី ១៨ ខែ វិច្ឆិកា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារលើកទឹកចិត្តគម្រោងវិនិយោគផ្គុំ និង ដំឡើងយានយន្ត បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការនាំចូលរថយន្តអគ្គិសនី (EV) និង រថយន្ត Plug-in Hybrid (PHEV) ដើម្បីឈានទៅវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា, តំណាងអគ្គនាយកដ្ឋានគយ និង រដ្ឋាករកម្ពុជា, អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានគោលនយោបាយ, មូលនិធិអភិវឌ្ឍន៍ជំនាញ រួមទាំងមន្រ្តីជំនាញពាក់ព័ន្ធ ។
អង្គប្រជុំ បានធ្វើការពិភាក្សាយ៉ាងផុសផុលលើការស្នើនាំចូលរថយន្តអគ្គិសនី របស់ក្រុមហ៊ុន ដែលមានគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្តនៅព្រះរាជាណាចក្រកម្ពុជា ។ ជារួម, អង្គប្រជុំ បានឯកភាពជាគោលការណ៍លើការផ្ដល់ការលើកទឹកចិត្តលើការនាំចូលរថយន្ត ក្នុងរយៈពេលកំណត់ណាមួយ ដើម្បីទាក់ទាញការវិនិយោគប្រភេទឧស្សាហកម្មធុនធ្ងន់មួយនេះ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌបន្ថែមផ្សេងៗ ៕