គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃលើការអនុវត្តគម្រោង ប្រចាំឆមាសទី ១ ឆ្នាំ ២០២៤ និង ការបន្តជំរុញការអនុវត្តគម្រោងជំហានទី ២
- admin
- June 24, 2024
- 11:21 am
ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំត្រួតពិនិត្យ និង វាយតម្លៃលើការអនុវត្តគម្រោង ប្រចាំឆមាសទី ១ ឆ្នាំ ២០២៤ និង ការបន្តជំរុញការអនុវត្តគម្រោងជំហានទី ២
នៅព្រឹកថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២៤ នាទីស្ដីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោងអ៊ីនត្រាណិតរួមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយថ្នាក់ដឹកនាំ និង មន្ត្រីបច្ចេកទេសរបស់ក្រុមហ៊ុន (ខេមបូឌា) ហ្វីប៊ើរអុបទិចខមញូនីខេសិនណេតវើក (CFOCN) ក្នុងគោលដៅពិនិត្យ និង វាយតម្លៃលើការអនុវត្តគម្រោង ប្រចាំឆមាសទី ១ ឆ្នាំ ២០២៤ និង ការបន្តជំរុញការអនុវត្តគម្រោងជំហានទី ២ ។
ជាលទ្ធផលនៃកិច្ចប្រជុំនេះ, ក្រុមការងារបានពិភាក្សា និង ស្វែងរកបាននូវជម្រើសល្អៗ ក្នុងការទម្លាយភាពជាប់គាំងសម្រាប់ការអនុវត្តគម្រោងជំហានទី ២ កន្លងមក ដោយសារបញ្ហាបង្កឡើងដោយវិបត្តិជាសកល ដែលបណ្ដាលមកពីជំងឺកូវីដ-១៩ ។ សូមបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ បណ្ដាញអ៊ីនត្រាណិតរួមនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានភ្ជាប់ទៅកាន់ក្រសួង-ស្ថាប័នជាតិ និង អង្គភាពថ្នាក់ក្រោមជាតិ ដែលមានចំនួនសរុប ១៧៩ ការដ្ឋាន ដែលក្នុងនោះមានការដ្ឋាននៃគម្រោង FMIS ចំនួន ៩៨ ការដ្ឋាន, ធនាគារ ចំនួន ៨ ការដ្ឋាន, អគ្គនាយកដ្ឋានពន្ធដារ ចំនួន ៣២ ការដ្ឋាន, អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ចំនួន ៣០ ការដ្ឋាន និង ការដ្ឋានផ្សេងទៀត ចំនួន ១១ ការដ្ឋាន ។
ក្រៅពីនេះ, បណ្ដាញអ៊ីនត្រាណិតនេះ ត្រូវបានភ្ជាប់ និង ផ្ដល់សេវាជាសារវន្តផ្សេងទៀត ចំនួន ៤៧៩ ការដ្ឋានសេវា ដែលក្នុងនោះរួមមាន សេវាសន្និសីទវីដេអូ, សេវាសម្រាប់ថ្នាលផ្លាស់ប្ដូរទិន្នន័យ (CamDX), សេវាសម្រាប់ប្រព័ន្ធគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ ជាដើម ។ បណ្ដាញអ៊ីនត្រាណិតរួមនេះ បានចូលរួមដល់ការសន្សំសំចៃ និង ការប្រើប្រាស់ថវិកាជាតិឱ្យកាន់តែមានប្រសិទ្ធភាព, ការចូលរួមអភិវឌ្ឍ និង គាំទ្រដល់ដំណើរការរដ្ឋាភិបាលឌីជីថល, ការចូលរួមគាំទ្រដល់ការពង្រឹង និង លើកកម្ពស់គុណភាព និង ប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ជូនវិស័យឯកជន និង ប្រជាពលរដ្ឋកម្ពុជា ។