គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកយុទ្ធនាការបណ្តុះបណ្តាលនិងវិក្រឹតការលើ “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីជំនាញទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ របស់ស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ
- admin
- June 20, 2024
- 4:03 pm
ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបើកយុទ្ធនាការបណ្តុះបណ្តាលនិងវិក្រឹតការលើ “វិធាន និងបទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនមន្ត្រីជំនាញទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ របស់ស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ
នាព្រឹកថ្ងៃ ពុធ ទី ១៩ ខែ មិថុនា ឆ្នាំ ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបើកវគ្គបណ្តុះបណ្តាល និង វិក្រឹតការ លើ “វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” ជូនសិក្ខាកាមគោលដៅដែលជាមន្ត្រីជំនាញទទួលបន្ទុកកិច្ចលទ្ធកម្មសាធារណៈ ចំនួន ២៤៦ នាក់ មកពីស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកាអាណាប័កផ្ទេរសិទ្ធិពេញលេញ ។
ពិធីបើកវគ្គបណ្ដុះបណ្តាល និង វិក្រឹតការនេះ បានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារកសាងសមត្ថភាព នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តីរាជការ ឧទ្ទេសាចារ្យ និង សិក្ខាកាម ។
ថ្លែងនៅក្នុងពិធីនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ថា ការសាង និង ការអភិវឌ្ឍសមត្ថភាព គឺជាការងារអាទិភាពដែលត្រូវបានរាជរដ្ឋាភិបាលផ្តល់ការយកចិត្តទុកដាក់ខ្ពស់ ក្នុងគោលដៅលើកកម្ពស់សមត្ថភាពជូនមន្ត្រីរាជការ ដែលទទួលមុខងារ តួនាទី ភារកិច្ច ពាក់ព័ន្ធនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្របពេលដែលច្បាប់ និង លិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងកិច្ចលទ្ធកម្មសាធារណៈ ត្រូវបានធ្វើបច្ចុប្បន្នកម្ម និង ដាក់ឱ្យអនុវត្តជាបន្តបន្ទាប់ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានរៀបចំ និង អនុវត្តផែនការយុទ្ធសាស្ត្រកសាង និង អភិវឌ្ឍសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ចាប់តាំងពីដំណាក់កាលទី ១ មក សម្រាប់តម្រង់ទិសការបណ្ដុះបណ្ដាល និង វិក្រឹតការសមត្ថភាព ជូនមន្ត្រីជំនាញអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ របស់ក្រសួងស្ថាប័ន អង្គភាពសាធារណៈប្រហាក់ប្រហែល រដ្ឋបាលថ្នាក់ក្រោមជាតិ និង គ្រឹះស្ថានសាធារណៈរដ្ឋបាល ដោយទទួលបានលទ្ធផលគួរជាទីមោទនៈ ក្នុងការរួមចំណែកគាំទ្រ និង អនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ ក្នុងបីដំណាក់កាលកន្លងមក ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានបន្ថែមថា បច្ចុប្បន្ន ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកំពុងស្ថិតក្នុងដំណាក់កាលទី ៤ ដែលជាដំណាក់កាលចុងក្រោយ ក្នុងគោលដៅពង្រឹងគណនេយ្យភាពសមិទ្ធកម្ម ដោយត្រូវបានប្រកាសឱ្យអនុវត្តជាផ្លូវការកាលពីថ្ងៃទី ២០ ខែ មីនា ឆ្នាំ ២០២៣ កន្លងទៅ ។ ការណ៍នេះ ធ្វើឱ្យការកសាង និង ការអភិវឌ្ឍសមត្ថភាព កាន់តែមានសារៈសំខាន់ថែមទៀត ព្រោះថា ការកែទម្រង់នេះ បានឈានដល់ដំណាក់កាលស្មុគស្មាញ ហើយសិទ្ធិអំណាច និង ការទទួលខុសត្រូវកាន់តែច្រើនឡើង ត្រូវបានផ្ទេរឱ្យ ក្រសួងស្ថាប័ន មន្ទីរអង្គភាពក្រោមឱវាទ និង រដ្ឋបាលថ្នាក់ក្រោមជាតិ លើការគ្រប់គ្រងថវិកា និង ហិរញ្ញវត្ថុ, ក្នុងខណៈសមត្ថភាពមន្រ្តីជំនាញគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អង្គភាពថវិកា នៅមានកម្រិត ពិសេស ពាក់ព័ន្ធការគ្រប់គ្រងកិច្ចលទ្ធកម្មសាធារណៈ ។
ទន្ទឹមនេះ, ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) ក៏ត្រូវបានដាក់ឱ្យអនុវត្តនៅតាមគ្រប់ក្រសួងស្ថាប័ន ដើម្បីជំរុញតម្លាភាព ប្រសិទ្ធភាព និង ភាពត្រឹមត្រូវទាន់ពេលនៃព័ត៌មាន និង ទិន្នន័យហិរញ្ញវត្ថុ សម្រាប់វិភាគ និង ព្យាករ ដើម្បធ្វើការសម្រេចចិត្ត ប្រកបដោយប្រសិទ្ធភាព និង ភាពគ្រប់ជ្រុងជ្រោយ ។
គួរបញ្ជាក់ផងដែរថា, ប្រព័ន្ធ FMIS ជាឧបករណ៍ដ៏សំខាន់ សម្រាប់គាំទ្រការសម្រេចជោគជ័យ នៃការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ។ ប្រព័ន្ធ FMISនេះ បាន និង កំពុងក្លាយជាប្រព័ន្ធស្នូលក្នុងការគ្រប់គ្រង ការរៀបចំ ការអនុវត្ត ការតាមដាន និង ការត្រួតពិនិត្យ លើការអនុវត្តចំណូល-ចំណាយថវិការដ្ឋ ជាពិសេសមុខងារអនុវត្តកិច្ចលទ្ធកម្មសាធារណៈពេញលេញ ត្រូវបានដាក់បញ្ចូលក្នុងប្រព័ន្ធ FMIS និង កំពុងអនុវត្តនៅតាមក្រសួងស្ថាប័ន និង គ្រឹះស្ថានសាធារណៈរដ្ឋបាលមួយចំនួន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ រដ្ឋលេខាធិការ បានគូសបញ្ជាក់ទៀតថា វគ្គបណ្តុះបណ្តាល និង វិក្រឹតការលើ “វិធាន និង បទប្បញ្ញត្តិស្តីពីលទ្ធកម្មសាធារណៈ” នាពេលនេះ ពិតជាឆ្លើយតបនឹងតម្រូវការជាក់ស្ដែង របស់ស្ថាប័នអនុវត្តលទ្ធកម្ម និង អង្គភាពថវិកា ពាក់ព័ន្ធនឹងនីតិវិធីនៃការអនុវត្តកិច្ចលទ្ធកម្មសាធារណៈ ដែលជាមូលដ្ឋានគ្រឹះដ៏សំខាន់ សម្រាប់គាំទ្រការអនុវត្តការងារប្រចាំថ្ងៃ ឱ្យកាន់តែមានផលិតភាព និង ប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកអនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឱ្យសម្រេចជោគជ័យ តាមគោលដៅគ្រោងទុក សំដៅចូលរួមចំណែកធានាប្រសិទ្ធភាព តម្លាភាព និង សង្គតិភាព នៃការគ្រប់គ្រងថវិការដ្ឋ សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ និង ការបម្រើសេវាសាធារណៈឱ្យកាន់តែប្រសើរឡើង ជូនប្រជាពលរដ្ឋ ៕