គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប ក្រោមការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- admin
- May 5, 2025
- 10:26 am

កិច្ចពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប ក្រោមការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមនាយកវិទ្យាស្ថាន បានដឹកនាំក្រុមការងារវិទ្យាស្ថាន ជួបពិភាក្សាជាមួយជំនាញការរបស់សហភាពអឺរ៉ុប ក្រោមការសម្របសម្រួលពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
គោលបំណងនៃជំនួបនេះ គឺដើម្បីត្រួតពិនិត្យពាក់កណ្តាលអាណត្តិ នៃការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី ៤ (CAP4) ក្នុងគោលដៅតម្រង់ទិសការអនុវត្ត CAP4 ឱ្យកាន់តែមានប្រសិទ្ធភាព និងត្រៀមលក្ខខណ្ឌចាំបាច់ និងវិធានការនានាសម្រាប់ការអនុវត្តជាមូលដ្ឋាននូវថវិកាព័ត៌មានសមិទ្ធកម្ម នៅឆ្នាំ២០២៦ និងសម្រួចទិសដៅការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សម្រាប់រយៈពេល ៣ឆ្នាំខាងមុខ។
អង្គប្រជុំ បានពិភាក្សាលើការចូលរួមចំណែករបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយផ្តោតចំណុចពាក់ព័ន្ធនឹងការអនុវត្តកម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេសកម្រិតវិញ្ញាបនបត្រផ្សារភ្ជាប់មុខតំណែង, មជ្ឈមណ្ឌលបណ្តុះបណ្តាលឌីជីថល និងធនធានក្នុងការគាំទ្រការងារអភិវឌ្ឍសមត្ថភាពមន្ត្រីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ។
The purpose of the meeting was to review the mid-term implementation of the Consolidated Action Plan Phase 4 (CAP4), with the aim of directing the implementation of CAP4, more effectively and prepare the necessary conditions and various measures for the basic implementation of the budget information acquisition in 2026, and setting the direction for public financial management reform for the next 3 years.
The meeting also discussed about the EFI’s contribution to supporting the work of public financial management reform, focusing on relevant points, including the implementation of the Technical Medium-term Certificate Courses linkage to position (Certification Program), the Digital Learning Center (DLC), and the resources to support the development of the capacity of public financial officials of national and sub-national level.