កិច្ច​ប្រជុំ​មួយ ដើម្បី​ពិ​និត្យ ពិ​ភាក្សា និង​ផ្ទៀង​ផ្ទាត់​លទ្ធ​ផល​នៃ​ការ​សិក្សា​វាយ​តម្លៃ​លើ «ការ​កំណត់​ទិន្ន​ន័យ​មន្រ្តី​រាជ​ការ​ជំ​នាញ​ហិរញ្ញវត្ថុ​សា​ធា​រ​ណៈ​ឆ្នាំ​២​០​២​៤​, តម្រូវ​ការ​បណ្តុះ​បណ្តាល​ និង​វិ​ក្រឹត​ការ ឆ្នាំ​២០២៥ និង​តម្រូវ​ការ​បណ្ដុះបណ្តាល​និង​វិក្រឹត​ការ​ប៉ាន់​ស្មាន​សម្រាប់​ឆ្នាំ២​០​២​៦-២​០​២​៧​ និង ផ្សព្វ​ផ្សាយ​ផែន​ការ​បណ្តុះ​បណ្តាល​ឆ្នាំ ២​០​២​៥»

នារសៀលថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិនិត្យ ពិភាក្សា និងផ្ទៀងផ្ទាត់លទ្ធផលនៃការសិក្សាវាយតម្លៃលើ «ការកំណត់ទិន្នន័យមន្រ្តីរាជការជំនាញហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២៤, តម្រូវការបណ្តុះបណ្តាល និងវិក្រឹតការ ឆ្នាំ២០២៥ និងតម្រូវការបណ្ដុះបណ្តាលនិងវិក្រឹតការប៉ាន់ស្មានសម្រាប់ឆ្នាំ២០២៦-២០២៧ និង ផ្សព្វផ្សាយផែនការបណ្តុះបណ្តាលឆ្នាំ ២០២៥» ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាជនបង្គោលទទួលបន្ទុកការងារកសាងនិងអភិវឌ្ឍសមត្ថភាពសរុបចំនួន ៥០នាក់ តំណាងក្រសួង ស្ថាប័នចំនួន ៣៩ ។ កិច្ចប្រជុំនេះ មានគោលដៅកំណត់ឱ្យបានគ្រប់ជ្រុងជ្រោយនូវទិន្នន័យ និង ព័ត៌មានចាំបាច់អំពីមន្រ្តីអនុវត្តការងារហិរញ្ញវត្ថុសាធារណៈ សម្រាប់ជាមូលដ្ឋានការរៀបចំផែនការបណ្ដុះបណ្ដាល និង វិក្រឹតការ ឆ្នាំ ២០២៥, ២០២៦ និង ២០២៧ ឆ្លើយតបទៅនឹងតម្រូវការនៃការពង្រឹង និង ការអភិវឌ្ឍសមត្ថភាព លើជំនាញពាក់ព័ន្ធការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅរួមចំណែកគាំទ្រ និង អនុវត្តការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ឱ្យសម្រេចជោគជ័យប្រកបដោយប្រសិទ្ធភាព និង ចីរភាព។