គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងប្រព័ន្ធ FMIS
- admin
- July 28, 2023
- 4:20 pm
កិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងប្រព័ន្ធ FMIS
នាព្រឹកថ្ងៃទី ២៨ ខែ កក្កដា ឆ្នាំ ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, រដ្ឋលេខាធិការ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីវឌ្ឍនភាពនៃការរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ក្នុងប្រព័ន្ធ FMIS ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានរតនាគារជាតិ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួង, ថ្នាក់ដឹកនាំ និង មន្រ្តីតំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គលេខាធិការដ្ឋានក្រសួង និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យ និង ពិភាក្សាអំពីមុខងារ, ការប្រើប្រាស់ និង អត្ថប្រយោជន៍ ក្នុងការរៀបចំមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងប្រព័ន្ធ FMIS ។ ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ជូនប្រជុំអង្គអំពីសារៈសំខាន់នៃមុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងប្រព័ន្ធ FMIS ដែលជាសំណុំមុខងារក្នុងការផ្តល់ព័ត៌មាន និង ទិន្នន័យចាំបាច់ ដើម្បីផលិតជារបាយការណ៍ហិរញ្ញវត្ថុ ដែលមានលក្ខណៈពេញលេញ ដោយមិនមែនកត់ត្រាតែព័ត៌មានរូបធាតុប៉ុណ្ណោះទេ តែក៏កត់ត្រាព័ត៌មានហិរញ្ញវត្ថុផងដែរ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានបន្ថែមទៀតថា មុខងារក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងប្រព័ន្ធ FMIS អាចមានលទ្ធភាពក្នុងកែសម្រួលព័ត៌មានរបស់ទ្រព្យ នៅពេលមានការវាយតម្លៃ ឬ ការប្រែប្រួលរបស់ទ្រព្យដោយមានកំណត់ត្រាព័ត៌មានច្បាស់លាស់, អាចមានលទ្ធភាពបន្ថែម ឬ បន្ថយនូវព័ត៌មាន ដែលមានតម្រូវការបន្ថែម ឬ មិនមានតម្រូវការប្រើប្រាស់ជាក់ស្តែង, ព្រមទាំងអាចបង្កើតព័ត៌មានទ្រព្យបានដោយស្វ័យប្រវត្តិ តាមរយៈការទាញព័ត៌មាន និង ទិន្នន័យពីមុខងារគណនីត្រូវសងក្នុង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានគូសរំលេចផងដែរថា អភិក្រមក្នុងការអនុវត្តគម្រោង FMIS នាពេលកន្លងមក គឺការអនុវត្តប្រកបដោយការគិតគូរច្បាស់លាស់ និង កិច្ចសហការល្អពីគ្រប់ភាគីពាក់ព័ន្ធ គឺមិនមែនធ្វើឡើងដោយឯកឯង ដោយមិនមានការចូលរួមពីអ្នកពាក់ព័ន្ធនោះទេ ។ ដូចគ្នានេះដែរ, មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋនេះ គឺត្រូវការចាំបាច់នូវកិច្ចសហការយ៉ាងស្អិតរមួត និង កិច្ចគាំទ្រពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេស អគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និង ចំណូលមិនមែនសារពើពន្ធ, អគ្គនាយកដ្ឋានថវិកា, អគ្គលេខាធិការដ្ឋានក្រសួង, អគ្គនាយកដ្ឋានរតនាគារជាតិ ជាដើម ។
មុខងារគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋក្នុងប្រព័ន្ធ FMIS ត្រូវបានរៀបចំឡើងដោយមានភាពប្រទាក់ក្រឡាគ្នាំ តាំងពីដំណើរការរៀបចំផែនការថវិកា, ផែនការលទ្ធកម្ម, រហូតដល់ការងារទូទាត់ និង ការធ្វើច្បាប់ទូទាត់ ពោលគឺ មានភាពសុខុដុមនីយកម្មទិន្នន័យរវាង មុខងាររៀបចំផែនការថវិកា, វិភាជន៍ថវិកា, លទ្ធកម្ម, គណនីត្រូវសង, គណនីត្រូវទារ, សៀវភៅធំ, របាយការណ៍ និង ការធ្វើសវនកម្មតាមប្រព័ន្ធតែមួយ ដោយពុំមានការបញ្ចូលទិន្នន័យស្ទួនគ្នា (One single data entry) ព្រមទាំងអាចប្រើប្រាស់ក្នុងការគ្រប់គ្រង ទាំងព័ត៌មានរូបធាតុ (Physical information) និង ព័ត៌មានហិរញ្ញវត្ថុ (Financial information) របស់ទ្រព្យសម្បត្តិនីមួយៗ និង មាននីតិវិធីអនុវត្តការងារ (Business processes) ច្បាស់លាស់ ដោយរួមមាន រំហូរការងារលើការកកើត និង ទទួលស្គាល់ (កិច្ចលទ្ធកម្ម, អំណោយ, ការរឹបអូស ជាដើម), ការប្រគល់ទទួល, ការផ្ទេរ, ការរំលស់, ការវាយតម្លៃកើនថយ និង ការជម្រះទ្រព្យ ជាដើម ៕