គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិភាក្សានិងប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលឌីជីថល (LMS) សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលឌីជីថលរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- April 8, 2025
- 11:20 am
កិច្ចប្រជុំពិភាក្សានិងប្រមូលធាតុចូលសម្រាប់ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលឌីជីថល (LMS) សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលឌីជីថលរបស់វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃអង្គារ ១១ កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ ២០២៥ នៅវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញតវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សានិងប្រមូលធាតុចូលម្រាប់ការអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលឌីជីថល (LMS) សម្រាប់មជ្ឈមណ្ឌលបណ្តុះបណ្តាលឌីជីថលរបស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះដឹកនាំដោយ លោកនាយករង ប៊ុន ឆាយ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមនាយកវិទ្យាសា្ថន និងមានការចូលរួម ពីលោកប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រីរាជការ និងបុគ្គលិកក្រោមឱវាទ នៃវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង មានការធ្វេីបទបង្ហាញ និង Demo ពីការប្រេីប្រាស់ប្រព័ន្ធបណ្តុះបណ្តាលឌីជីថលពីអ្នកជំនាញបច្ចេកទេស មកពីវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ITC ដែលបាននិងកំពុងអភិវឌ្ឍ ។ កិច្ចប្រជុំនេះរៀបចំឡេីងក្នុងគោលបំណង ដើម្បីពិនិត្យពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធ និង ពិភាក្សាប្រមូលធាតុចូលបន្ថែមសម្រាប់កែលម្អ និងអភិវឌ្ឍប្រព័ន្ធបណ្តុះបណ្តាលឌីជីថលនេះ ឱ្យប្រព្រឹត្តទៅបានដោយប្រសិទ្ធភាព និងកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ។