គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំពិនិត្យលទ្ធភាពពង្រីកវិសាលភាព FMIS នៅតាមសាលារៀនសាធារណៈទូទាំងប្រទេស និង ការផ្ទេរមុខងារពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា
- admin
- February 2, 2024
- 10:31 am
កិច្ចប្រជុំពិនិត្យលទ្ធភាពពង្រីកវិសាលភាព FMIS នៅតាមសាលារៀនសាធារណៈទូទាំងប្រទេស និង ការផ្ទេរមុខងារពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា
នាព្រឹកថ្ងៃ ទី ២ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំស្តីពី ការពិនិត្យលទ្ធភាពពង្រីកវិសាលភាព FMIS នៅតាមសាលារៀនសាធារណៈទូទាំងប្រទេស និង ការផ្ទេរមុខងារពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ និង លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យសម្រួលការងារគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រសួងអប់រំ យុវជន និង កីឡា តាមរយៈការគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយ លើការពង្រីកវិសាលភាពប្រើប្រាស់ប្រព័ន្ធ FMIS នៅតាមសាលារៀនសាធារណៈទូទាំងប្រទេស និង ការផ្ទេរមុខងារពាក់ព័ន្ធនឹងវិស័យអប់រំ ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ។
ថ្លែងក្នុងកិច្ចប្រជុំនោះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានបង្ហាញពីភាពជឿទុកចិត្តខ្ពស់នៃការប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យា ជាពិសេសប្រព័ន្ធ FMIS ក្នុងការបង្កើនតម្លាភាព និង ប្រសិទ្ធភាពនៃការងារគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និង អនុវត្តការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅតាមសាលារៀនសាធារណៈ នៅទូទាំងប្រទេស ។ អង្គប្រជុំបានពិនិត្យពិភាក្សាលើចំនុចសំខាន់ៗមួយចំនួន រួមមាន៖ នីតិវិធី និង ការងារគ្រប់គ្រងថវិការបស់សាលារៀន, ការអនុវត្តគម្រោង FMIS នៅរដ្ឋបាលក្រុង-ស្រុក-ខណ្ឌ រួមទាំង បញ្ហាប្រឈម និង ដំណោះស្រាយពាក់ព័ន្ធនឹងការពង្រីកវិសាលភាពរបស់ប្រព័ន្ធ FMIS នៅតាមសាលារៀនសាធារណៈ ។
ជាទីបញ្ចប់, ឯកឧត្តមបណ្ឌិតសភាចារ្យ បានវាយតម្លៃខ្ពស់ដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលតែងខិតខំព្យាយាមក្នុងការអភិវឌ្ឍប្រព័ន្ធ FMIS ឱ្យកាន់តែប្រសើរឡើងជាលំដាប់ ។ ជាមួយនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានណែនាំដល់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS និង អង្គភាពពាក់ព័ន្ធ ឱ្យបន្តកិច្ចសហការល្អ និង ផ្តល់អាទិភាពខ្ពស់លើការសិក្សាឱ្យបានស៊ីជម្រៅ និង គ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាពនៃការពង្រីកវិសាលភាព FMIS នៅតាមសាលារៀនសាធារណៈទូទាំងប្រទេស និង ការផ្ទេរមុខងារពាក់ព័ន្ធនឹងវិស័យអប់រំនៅកម្ពុជា ៕