គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពី “ការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS”
- admin
- September 20, 2023
- 10:08 am
កិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS
នាថ្ងៃទី ២០ ខែ កញ្ញា ឆ្នាំ ២០២៣ នៅសាលាជាតិគយ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង ជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងការផ្លាស់ប្តូរសម្រាប់លេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម មន្ត ប្រាថ្នា អគ្គនាយកនៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និង ជាអនុប្រធានប្រចាំការក្រុមការងារគ្រប់គ្រងគម្រោង FMIS ព្រមទាំងថ្នាក់ដឹកនាំ និង មន្ត្រី នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានមតិស្វាគមន៍ និង វាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំ និង មន្ត្រីគ្រប់ជាន់ថ្នាក់ នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ដែលតែងតែបំពេញភារកិច្ច ដោយមានការទទួលខុសត្រូវ និង ឆន្ទៈខ្ពស់ រហូតសម្រេចបានសមិទ្ធផលគួរឱ្យកត់សម្គាល់ជាច្រើន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានសង្កត់ធ្ងន់ថា គម្រោង FMIS គឺជាស្នូលដ៏សំខាន់មួយ សម្រាប់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ដែលទាមទារឱ្យថ្នាក់ដឹកនាំ និង សមាជិក នៃលេខាធិការដ្ឋានក្រុមការងារគ្រប់គ្រងគម្រោង FMIS ទាំងអស់ ត្រូវបន្តឆន្ទៈមោះមុត ក្នុងការបំពេញការងារ ដែលមានលក្ខណៈជាប្រវត្តិសាស្ត្រនេះ ដើម្បីចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលជាការរួមចំណែកដ៏ធំធេង សម្រាប់បម្រើផលប្រយោជន៍ជាតិ និង ប្រជាជនកម្ពុជាទាំងមូល ។
ទន្ទឹមនេះ, ការពង្រឹងសមត្ថភាព គឺត្រូវធ្វើឡើងទាំងជំនាញផ្នែករឹង (បច្ចេកទេស ជំនាញ) និង ជំនាញផ្នែកទន់ (ពាក់ព័ន្ធនឹងការទំនាក់ទំនង និង ការសម្របសម្រួល) ដែលជាគន្លឹះចាំបាច់ និង មិនអាចខ្វះបាន ក្នុងការអនុវត្តការងារឱ្យសម្រេចបានដោយយោគជ័យ ។
ឯកឧត្តមបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ណែនាំដល់ក្រុមការងារទាំងអស់ ឱ្យយល់អំពីការផ្តល់តម្លៃលើខ្លួនឯង ដោយត្រូវខិតខំអភិវឌ្ឍសមត្ថភាព ទាំងចំណេះដឹង និង ជំនាញ ឱ្យកាន់តែល្អប្រសើរថែមទៀត ដោយត្រូវប្រើប្រាស់ចំណេះជំនាញ និង ពេលវេលាឱ្យមានប្រសិទ្ធភាពខ្ពស់ ពោលគឺ ពុំត្រូវរង់ចាំឱកាសមកដល់ ទើបខិតខំប្រឹងប្រែងនោះទេ តែត្រូវខិតខំពង្រឹងសមត្ថភាព និង បំពេញការងាររបស់ខ្លួនឱ្យបានល្អប្រសើរជាមុនសិន ។