គេហទំព័រដើម » សេចក្តីប្រកាសព័ត៌មាន » កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- admin
- August 30, 2024
- 2:38 pm
កិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
នារសៀលថ្ងៃទី ៣០ ខែ សីហា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថវិកានៃ កសហវ. សរុបប្រមាណ ១៥០ នាក់ ។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង
១. ពិនិត្យលើរបាយការណ៍នៃការអនុវត្តថវិការបស់ កសហវ. ទាំងផ្នែកហិរញ្ញវត្ថុ និង ផ្នែកសមិទ្ធកម្ម,
២. ពិនិត្យលើបញ្ហាប្រឈម និង ការស្នើដំណោះស្រាយ និង
៣. ពិនិត្យអនុលោមភាពនៃបទដ្ឋានគតិយុត្តដែលពាក់ព័ន្ធនឹងថវិកាកម្មវិធី និង ថវិកាសមិទ្ធកម្មជាធរមាន ។
ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានអង្គប្រជុំ បានគូសបញ្ជាក់ថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចាប់ផ្តើមអនុវត្តសាកល្បងថវិកាសមិទ្ធកម្ម ចាប់តាំងពីឆ្នាំ ២០២៣ និង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិកាពាក់កណ្តាលឆ្នាំ ជាបន្តបន្ទាប់ ដោយទទួលបានលទ្ធផលនៃការអនុវត្តកាន់តែល្អប្រសើរ ជាមួយនឹងបញ្ហាប្រឈមនៃការអនុវត្តកាន់តែតិច ។
ទន្ទឹមនេះ, ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើឱ្យគ្រប់អង្គភាពថវិកាទាំងអស់បន្តកិច្ចសហការល្អជាមួយអង្គភាពទទួលបន្ទុកហិរញ្ញវត្ថុ នៃ កសហវ. ក្នុងការអនុវត្តការងារដែលនៅសេសសល់ ទាំងការអនុវត្តថវិកាបន្តក្នុងឆ្នាំ ២០២៤ និង ការងារពាក់ព័ន្ធនឹងថវិកាឆ្នាំ ២០២៥ ឱ្យកាន់តែល្អប្រសើរ និង មានប្រសិទ្ធភាពខ្ពស់ ៕